សម្តេចតេជោ ប្រាប់ទៅលោកគ្រូដែលកាន់កន្ត្រៃត្រង់ឌឺ កាត់សក់សិស្ស គួរតែបញ្ចប់រឿងហ្នឹងទៅ
- 2023-01-26 06:33:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចតេជោ ប្រាប់ទៅលោកគ្រូដែលកាន់កន្ត្រៃត្រង់ឌឺ កាត់សក់សិស្ស គួរតែបញ្ចប់រឿងហ្នឹងទៅ
ចន្លោះមិនឃើញ
សម្តេចតេជោ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ប្រមាណជាង ៣ ០០០ អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នៅថ្ងៃនេះបានប្រាប់ទៅលោកគ្រូដែលកាន់កន្ត្រៃត្រង់ឌឺកាត់សក់សិស្ស គួររៀបចំកាត់សក់សិស្សដែលមិនទាន់ត្រូវខ្នាតខ្លួនចង់បាន តែគួរបញ្ចប់ទៅរឿងហ្នឹង។
សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«ខ្ញុំនិយាយនេះ មិនមែនសំដៅគ្រូទូទាំងប្រទេសទេ ប៉ុន្តែសំដៅលើកលោកគ្រូដែលបានធ្វើ«…»ហើយវិទ្យាល័យអ្វី គឺវិទ្យាល័យដែលខ្ញុំធ្វើឲ្យទៀត ទៅកើតរឿងអីចឹង ។ លោកគ្រូអើយៗលោកគ្រូ បើយើងចង់ធ្វើមិនចាំបាច់យកកន្ត្រៃត្រង់ឌឺទៅឈូសគ្នានៅកណ្តាលថ្នាក់អីចឹងទេ! កូនសិស្សរបស់យើងដូចកូនយើងអីចឹង ហៅទៅរៀបចំកាត់ឲ្យត្រូវខ្នាតទៅ បើគង់ត្រង់ឌឺដែរនោះ »។
សម្តេចក៏បានស្នើឲ្យលោកគ្រូនោះ មានការកែប្រែឥរិយាបថពីការប្រើវិធីពីការបង្ខំទៅជាមួយនឹងការអប់រំណែនាំឲ្យសិស្សខិតខំរៀនសូត្រល្អជាង។ គួរបញ្ជាក់ថាកាលពីពេលកន្លងទៅមានផ្ទុះរឿងគ្រូចូលទៅកាត់សក់ សិស្សប្រុសនៅក្នុងថ្នាក់ បើទោះជាសិស្សខ្លះសក់ខ្លីរួចហើយក៏ត្រូវកាត់ដែរ ព្រោះខុសពីម៉ូដដែលសាលាតម្រូវឲ្យកាត់ (ម៉ូដប៉េអឹម)៕