ខ្សែការពារវៀតណាមម្នាក់ ធ្លាប់ទៅលេងដល់លីគកំពូលហូឡង់ និងមានតម្លៃខ្លួនរហូត ១,៤លានដុល្លារ

  • 2023-01-31 02:02:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Doan Van Hua បាន​ក្លាយ​ជា​ខ្សែ​ការពារ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​ប្រវត្តិសាស្ត្រ​បាល់ទាត់​វៀតណាម ​ក្រោយ​ពេល​ក្លឹប​ SC Heerenveen FC (​ក្លឹប​ក្នុង​លីគ​កំពូល​ហូឡង់) បាន​ចាប់អារម្មណ៍​​​ចុះ​កិច្ច​សន្យា​ខ្ចីជើងរយៈពេល ១ ​ឆ្នាំ​​ ​ក្នុង​តម្លៃ​ ១,៤ លាន​ដុល្លារ។

តាម​ប្រភព​ព័ត៌មាន​វៀតណាម​ដែល​ចុះ​ផ្សាយ​ព្រោងព្រាត ​​បាន​ឲ្យ​ដឹង​​ថា ​អតីត​ខ្សែ​ការពាររបស់ក្លឹប Hanoi FC ​រូប​នេះ​ទទួល​បាន​ថ្លៃ​ហត់នឿយ​ដល់​ទៅ​​ ២២ ០០០ ​ក្នុង​មួយ​ខែ។ ក្រោយទទួលបានឱកាសមាសកាលពីឆ្នាំ២០១៩ ទៅលេងឲ្យក្លឹបនៅតំបន់អឺរ៉ុបបែបនេះ Doan Van Hua ដំបូងលេងទល់នឹង Roda JC នៅពានរង្វាន់ KNVB Cup។

យ៉ាងណា Doan Van Hua លេងបានតែ ១ប្រកួតប៉ុណ្ណោះឲ្យក្រុមឈុតធំ ហើយបង្ហាញខ្លួនភាគច្រើននៅលីគបម្រុង បានចំនួន១០ប្រកួតមុន វិលទៅកាន់ Hanoi FC របសវៀតណាមវិញក្រោយផុតកុងត្រា៕

អត្ថបទ៖ សៀនហួរ