NOCC៖​ ក្រោយ​បញ្ចប់​គម្រោង​សាមគ្គី​អូឡាំពិក​ស្ដី​ពី​ការ​អភិវឌ្ឍ​សម្រាប់​កីឡា​អត្តពលកម្ម​នឹង​ធ្វើ​ឲ្យ​សហព័ន្ធ​មាន​ការ​អភិវឌ្ឍន៍

  • 2023-02-01 04:50:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​ NOCC​ ម្សិលមិញ​នេះ​បាន​ធ្វើ​សន្និសីទ​បិទ​បញ្ចប់​គម្រោង​សាមគ្គី​អូឡាំពិក​ស្ដី​ពី​ការ​អភិវឌ្ឍ​ប្រព័ន្ធ​កីឡា​ជាតិ​សម្រាប់​កីឡា​អត្តពលកម្ម ឆ្នាំ២០២២-២០២៣ នា​ពេល​នេះ​ក្រោយ​ចុះ​ពិនិត្យ​ និង​បង្ហាត់​បង្រៀន​ដោយ​អ្នក​ជំនាញ​អូឡាំពិក​អន្តរជាតិ។​

រូបភាពផ្ដល់ជូន

លោក​ ប៊ុយ​ សុភ័ណ្ឌ​ តំណាង​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ លោក ​Oliver Scheer​ ជំនាញ​ការ​អត្តពលកម្ម​ពិភពលោក​ធ្វើ​ទស្សនកិច្ច​លើក​ទី២​ក្នុង​គោល​បំណង​ដើម្បី​រៀបចំ​សិក្ខាសាលា​ស្ដី​ពី​វាយតម្លៃ​រចនាសម្ព័ន្ធ​ យុទ្ធសាស្ត្រ​គម្រោង​ និង​រៀបចំ​ប្រព័ន្ធ​នៃ​ការ​បង្វឹក​ដោយ​សហការ​ជា​មួយ​សហព័ន្ធ។​ ត្រួតពិនិត្យផែនការយុទ្ធសាស្រ្ត រចនាសម្ព័ន្ធគ្រប់គ្រង គោលនយោបាយកីឡា និងអភិបាលកិច្ចល្អ ទម្រង់បណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ។ រៀបចំផែនការគ្រប់គ្រងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ សិក្សារចនាសម្ព័ន្ធគ្រប់គ្រង និងរៀបចំផែនការបណ្តុះបណ្តាលគ្រូបង្វឹក ។ រៀបចំផែនការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានអត្តពលិកវ័យក្មេង ។ រៀបចំ​សិក្ខាសាលា​ស្តី​ពី​ការ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​ ២០២៣-២០៣០ ។​

លោក ប៊ុយ សុភ័ណ្ឌ

តំណាង​ NOCC​ ខាង​លើ​បន្ថែម​ទៀត​ថា​ ក្រោយ​ពី​បញ្ចប់​គម្រោង​ដ៏​មាន​សារៈសំខាន់​នេះ​ គណៈ​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា​សង្ឃឹម​ជឿជាក់​ថា​សហព័ន្ធ​ នឹង​មាន​ផែនការ​អភិវឌ្ឍ​កីឡា​អត្តពលកម្ម​របស់​ខ្លួន​ដែល​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ស្រប​តាម​ស្តង់ដារ​អត្តពលកម្ម​ពិភព​លោក​សម្រាប់​យក​ទៅ​អភិវឌ្ឍ​កីឡា​របស់​ខ្លួន​ឱ្យ​ក្លាយ​ជា​កីឡា​មាន​ប្រជាប្រិយភាព​ និង​សក្ដានុពល​នៅ​កម្ពុជា​នា​ពេល​អនាគត។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ លោក​ ប៊ុយ​ សុភ័ណ្ឌ​ តំណាង​ NOCC​ ម្សិលមិញ​នេះ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បិទ​បញ្ជាប់​ គម្រោងសាមគ្គីអូឡាំពិក ស្តីពី ការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្ម ឆ្នាំ២០២២-២០២៣​ ហើយ​ក្រោម​អធិបតីភាព​លោក​ ដួង មាសចំរើន អនុប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​អត្តពលកម្មស្ម័គ្រចិត្ត​ និង​លោក​ Oliver Scheer​ ជំនាញ​ការ​ជនជាតិ​ Austria​ មក​ពី​ស្ថាប័នអត្តពលកម្មពិភពលោក​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី