Pham Nhat Voung មហាសេដ្ឋីប្រាក់ពាន់លានដំបូងរបស់វៀតណាម និងកាន់ជំនួញធំៗជាច្រើន រាប់ទាំងរថយន្ត Vinfast ដ៏ល្បី
- 2023-02-01 08:39:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសល់ពេល 100 ថ្ងៃ, 0 ម៉ោង, 0 នាទី, 0 វិនាទី
Pham Nhat Voung មហាសេដ្ឋីប្រាក់ពាន់លានដំបូងរបស់វៀតណាម និងកាន់ជំនួញធំៗជាច្រើន រាប់ទាំងរថយន្ត Vinfast ដ៏ល្បី
ចន្លោះមិនឃើញ
លោក Pham Nhat Voung គឺជាមហាសេដ្ឋីលំដាប់ទី១ នៅក្នុងប្រទេសវៀតណាម ដែលមានទ្រពសម្បត្តិរាប់ពាន់លានដុល្លារអាមេរិក ជាប់ជាអ្នកមានជាងគេបំផុតលើពិភពលោកក្នុងចំណោមកំពូលមហាសេដ្ឋី ៦០០ នាក់។
Pham Nhat Voung ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនយក្សរបស់វៀតណាម Vingroup ដែលរួមមានរថយន្តប្រើថាមពលអគ្គីសនីដែលគេស្គាល់ថា Vinfast ជាដើម។ លោកគឺជាអតីតនិស្សិតដែលបានទៅសិក្សានៅរដ្ឋធានី Moscow ប្រទេសរុស្ស៊ី។ ក្នុងទសវត្សរ៍ឆ្នាំ ៩០ លោក បានទៅរស់នៅប្រទេសអ៊ុយក្រែនជាទីកន្លែង ដែល Pham Nhat Voung ចាប់ផ្ដើមអាជីវកម្មដំបូងរបស់ខ្លួន គឺក្រុមហ៊ុន Technocom Group ផ្ដោតលើការផលិតម្ហូបអាហារ Fast Food។
ក្នុងឆ្នាំ ២០០១ មហាសេដ្ឋីវៀតណាមរូបនេះ បានវិលត្រឡប់មកកាន់មាតុប្រទេសរបស់ខ្លួនវិញ ដោយបានចូលប្រឡូកវិនិយោគលើវិស័យអចលនទ្រព្យ។ រកស៊ីនៅវៀតណាម បានជិត១០ឆ្នាំ ពោលគឺនៅ ឆ្នាំ ២០០៩ លោក បានសម្រេចចិត្តបានលក់ក្រុមហ៊ុនអាហារ Fast Food នៅប្រទេសអ៊ុយក្រែន ឲ្យទៅក្រុមហ៊ុន Nestle ដើម្បីផ្ដោតលើការវិនិយោគក្នុងស្រុកវិញ។
Pham Nhat Voung បានបង្កើតក្រុមហ៊ុន Vinpearl Land នៅឆ្នាំ ២០០១ ដោយផ្ដោតលើការអភិវឌ្ឍក្នុងវិស័យបដិសណ្ឋារកិច្ច និងការកម្សាន្ដ ក្នុងទីក្រុងញ៉ាត្រាំង។ ១ឆ្នាំក្រោយមក លោកបានចាប់ផ្ដើមបង្កើតក្រុមហ៊ុនថ្មីមួយទៀតឈ្មោះ Vincom នៅរដ្ឋធានីហាណូយ។
នៅឆ្នាំ ២០០២ Pham Nhat Voung បានសម្រេចដាក់ក្រុមហ៊ុនរបស់ខ្លួនចូលទៅក្នុងផ្សារហ៊ុន នៅឆ្នាំ២០០២ ដោយបង្កើតជាសម្ព័ន្ធក្រុមហ៊ុន Vingroup។ ក្រុមហ៊ុន Vingroup កាន់តែមានឥទ្ធិពលខ្លាំងឡើងៗ នៅក្នុងសេដ្ឋកិច្ចវៀតណាម និងបានឈរជាជើងខ្លាំងមួយ នៅក្នុងវិស័យលក់រាយ ការិយាល័យ និងពាណិជ្ជកម្មអចលនទ្រព្យ។
យោងតាម Forbes នៅឆ្នាំ ២០២២ នេះ លោក Pham Nhat Voung បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណ ៤,២ពាន់លាន ពោលគឺធ្លាក់ចុះ ៤,៦៨% ឬប្រមាណ ២០៦លានដុល្លារ ប៉ុន្តែលោកនៅតែជាមហាសេដ្ឋីមានផុតលេខមួយរូបរបស់វៀតណាម៕