Benfica រកលុយក្បែរ ២ប៊ីលានដុល្លារអាមេរិកពីការលក់កីឡាករ
- 2023-02-01 11:36:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសល់ពេល 100 ថ្ងៃ, 0 ម៉ោង, 0 នាទី, 0 វិនាទី
Benfica រកលុយក្បែរ ២ប៊ីលានដុល្លារអាមេរិកពីការលក់កីឡាករ
ចន្លោះមិនឃើញ
ក្លឹបព័រទុយហ្គាល់ Benfica រកលុយបានប្រមាណ ១,៨ប៊ីលានដុល្លារអាមេរិកពីការលក់កីឡាករក្នុងរយៈពេល ២៣ឆ្នាំចុងក្រោយនេះ។ នេះបើតាមទិន្នន័យរបស់គេហទំព័រ Transfermarkt។
ក្លឹបនេះត្រូវបានគេចាត់ទុកថាក្នុងចំណោមក្លឹបយក្សចំនួន ៣ នៅព័រទុយហ្គាល់ ដោយ ២ទៀតគឺ Porto និងក្លឹបចាស់របស់ខ្សែប្រយុទ្ធ Cristiano Ronaldo គឺក្លឹប Sporting CP។
Benfica បាននាំចេញឈ្មោះល្បីៗជាច្រើនទៅក្លឹបកំពូលៗនៅអឺរ៉ុប ដោយក្នុងនោះរួមមាន ខ្សែបម្រើអាហ្សង់ទីន Enzo Fernandez ដែលទើបតែផ្លាស់ទៅ Chelsea ក្នុងតម្លៃ ១៣០លានដុល្លារអាមេរិក អ្នកចាំទីប្រេស៊ីលលេងនៅ Manchester City កីឡាករ Enderson ហើយក៏ដូចជាកីឡាករស៊េរីចាស់មួយចំនួនដូចជា ខ្សែបម្រើ Angel Di Mariaជាដើម។
កីឡាករដែល Benfica លក់បានថ្លៃជាងគេគឺ ខ្សែប្រយុទ្ធព័រទុយហ្គាល់ Joao Felix ដែលក្លឹបនេះលក់ទៅឱ្យ Atletico Madrid កាលពីឆ្នាំ២០១៩ ក្នុងតម្លៃជាង ១៦០លានដុល្លារ។
ចំណោមជាង ២០ឆ្នាំចុងក្រោយនេះ ក្លឹបនេះរកលុយបានខ្ទង់វាល់លានមួយឆ្នាំៗពីការលក់កីឡាករ តែចំណូលខ្ទង់រយលានភាគច្រើនចាប់តាំងពីឆ្នាំ២០១០មក៕