អតីត​តារា​សម្ដែង ឥឡូវ​ក្លាយ​អ្នកគ្រប់គ្រងថ្មី Miss Grand Cambodia សន្យាធ្វើឲ្យបានល្អ​នៅ​ឆ្នាំ​នេះ

  • 2023-02-02 05:07:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគ្រប់គ្រងថ្មី Miss Grand Cambodia លោក​ស្រី អ៊ឹម សុគន្ធា ដែល​អតីតភាពជា​សិល្បការិនីម្នាក់​ដែរ​នោះ បានសន្យា​នឹង​ធ្វើអោយបានល្អ សម្រាប់ឆ្នាំ២០២៣ និងសូមសំណូមពរ ដល់អ្នកគាំទ្រ ធ្វើយ៉ាងណាជួយផ្សព្វផ្សាយ អោយបានទូលំទូលាយ ទៅកាន់ឆាកអន្តរជាតិ។

លោកស្រី អ៊ឹម សុគ្ធនា អគ្គនាយិកាក្រុមហ៊ុន HK7 ទទួលបានសិទ្ធិគ្រប់គ្រងថ្មី ក្នុង​សន្និសីទ​សារព័ត៌មាន​ម្សិលមិញជាមួយ​លោក Nawat CEO MISS GRAND INTERNATIONAL PUBLIC CO,LTD

លោកស្រី អ៊ឹម សុគ្ធនា អគ្គនាយិកាក្រុមហ៊ុន HK7 បានអោយដឹងថា Miss Grand Cambodia ជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រួសារ MISS GRAND លើវិស័យបវរកញ្ញា​ដ៏អស្ចារ្យមួយនេះ។ MISS GRAND INTERNATIONAL មានការចូលរួមពីប្រជាជាតិចម្រុះជាតិសាសន៍ក្នុងសកលលោក ហើយមានយុទ្ធសាស្ត្រមួយផ្នែកធំ នាំឱ្យមានការវិវឌ្ឍន៍យ៉ាងឆាប់​រហ័សនៃវិស័យទេសចរណ៍វប្បធម៌ដ៏សំខាន់បំផុតនៅក្នុងទ្វីបទាំង៧ចាប់តាំងពី ដើមឆ្នាំ ២០១៣ មកម៉្លេះ។

លោក​ស្រី​បន្ត​ថា កម្មវិធី​បានចូលរួមប្រឆាំងនឹងការរើសអើងពីពណ៌សម្បុរ ជាតិសាសន៍ការលើកកំពស់សិទ្ធិនារី ការ ផ្តល់តម្លៃលើសិទ្ធិកុមារ បានបង្ហាញពីអរិយធម៌ផ្សេងគ្នាក្នុងសកលលោកនេះ។ កម្មវិធីបង្កប់នូវភាពរឹងមាំនិងបញ្ញារបស់នារី នឹង ធ្វើអោយចិត្តគំនិតរបស់មនុស្សជាតិទាំងអស់វិល​ត្រឡប់មករកសន្តិភាពវិញ តាមបែបផ្នត់គំនិត “Stop War and Violence"។

អ្នក​គ្រប់គ្រង​ថ្មី​នៃកម្មវិធី Miss Grand Cambodia បញ្ជាក់ទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានសកម្មភាពផ្លាស់ប្តូរ វប្បធម៌ អរិយធម៌ ទេសចរណ៍ រវាង MISS GRAND INTERNATIONAL ក្នុងពិភពលោក រហូតមកដល់ឆ្នាំ ២០២២ កម្ពុជាទទួលបានសមិទ្ធផលមួយដ៏ល្អបំផុត គឺកញ្ញាឯក MISS GRAND CAMBODIA 2022 (ពេជ្រ វត្តីសារ៉ាវឌ្ឍី) បានទទួលចំណាត់ថ្នាក់លំដាប់រងទី៥ របស់ MISS GRAND INTERNATIONAL 2022។ មិនត្រឹមតែវត្តីនោះទេ មានកញ្ញាឯកជាច្រើនទៀតបាននាំកម្ពុជាធ្វើដំណើរទៅមុខមួយជំហ៊ានធំ ក្នុងវិស័យបវរកញ្ញ។

សូមបញ្ជាក់ផងដែរថា កម្មវិធីនៃការប្រកួត Miss Grand Cambodia នឹងទទួលពាក្យចូលរួមប្រលង នៅដើមខែមីនា និងធ្វើការប្រកួតនៅខែមិថុនា៕

អត្ថបទ៖ ទារិកា