វិញ្ញាសា "គុនខ្មែរ" ចំនួន១៩ នឹងដាក់ចូលប្រកួតនៅស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
- 2023-02-02 07:40:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសល់ពេល 100 ថ្ងៃ, 0 ម៉ោង, 0 នាទី, 0 វិនាទី
វិញ្ញាសា "គុនខ្មែរ" ចំនួន១៩ នឹងដាក់ចូលប្រកួតនៅស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ចន្លោះមិនឃើញ
សហព័ន្ធគុនខ្មែរអន្តរជាតិ បានប្រកាសថា បន្ទាប់ពីការប្រជុំពិសេស រវាងប្រទេសទាំង៨ បានសម្រេចអនុម័តលើវិញ្ញាសារចំនួន១៩ ដើម្បីដាក់ចូលប្រកួតនៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
ក្នុងនោះ មាន១១ប្រភេទទម្ងន់សម្រាប់បុរស និង៦ប្រភេទទម្ងន់សម្រាប់នារី បូកទាំងវិញ្ញាសា គុនគ្រូបុរស និង គុនគ្រូនារី សរុបមាន១៩វិញ្ញាសា ដើម្បីដាក់ប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។
សម្រាប់លទ្ធផលនៃកិច្ចប្រជុំដែលបានសម្រេចគឺមានចំនួន ៨ប្រទេសនៅតំបន់អាស៊ាន ដែលនឹងចូលរួមមានដូចជា៖ ថៃ, ឡាវ,ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,ឥណ្ឌូណេស៊ី,ហ្វីលីពីន,វៀតណាម រួមទាំងកម្ពុជា និងបានគាំទ្រ អនុម័តជាឯកច្ឆ័ន្ទប្រើឈ្មោះ «គុនខ្មែរ» ដោយមិនមានការកែប្រែសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕