សកម្មភាព​ធំៗចំនួន៣ នឹង​ទាក់ទាញភ្ញៀវទេសចរ​ ក្នុងឱកាស​បុណ្យ​ទន្លេ​នៅខែក្រោយ

  • 2023-02-02 09:01:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្ត​ទៅ​រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ ១០ ខែមីនា ឆ្នាំ​២០២៣ នៅក្នុងខេត្ត​កំពង់ធំ ក្រោម​ប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត»។

ពិធីបុណ្យទន្លេនៅក្រុងតាខ្មៅ កាលពីឆ្នាំ២០១៨

យោងតាមប្រភព​ពីក្រសួង​ទេសចរណ៍​បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ នឹង​មាន​សកម្មភាពទាក់ទាញ​ធំៗ​ចំនួន៣​ដូចជា៖

  • ការផ្សាយផ្ទាល់នូវការសម្ដែងទស្សនីយភាពសិល្បៈ និងការប្រគុំតន្រ្តី

  • មហាស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ស្រា និងភេសជ្ជៈ ការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ និងផលិតផលក្នុងស្រុក

  • សកម្មភាពកីឡាលើគោក និងលើទឹក។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ និង​ជាប្រធាន​គណៈកម្មការ​អន្តរក្រសួង​​ដើម្បីរៀបចំ​ពិធីបុណ្យទន្លេនេះ ក្នុងកិច្ចប្រជុំ បាន​ណែនាំដល់​អនុគណៈកម្មការទាំងអស់ និងលេខាធិការដ្ឋាន បន្តខិតខំអនុវត្តការងាររបស់ខ្លួនឲ្យបានល្អ ដោយសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងផ្នែកឯកជន សំដៅធ្វើឲ្យព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្តកំពង់ធំ ក្លាយជាឱកាសដ៏ល្អប្រសើរសម្រាប់ពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត ពិសេសលើកកម្ពស់មុខមាត់ និងកិត្យានុភាពរបស់ខេត្តកំពង់ធំ៕

រូបថត៖ ក្រសួងទេសចរណ៍

អត្ថបទ៖ សំភី