រថយន្ត VinFast វៀតណាម ​ដឹក​ទៅដល់​អាមេរិក​រាងយូរហើយ​ដែរ​ ហេតុអ្វីមិនទាន់ប្រគល់​ឱ្យអតិថិជនទៀត?

  • 2023-02-03 08:55:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុនវៀតណាម VinFast ត្រូវបាន​ដឹកទៅដល់​អាមេរិក​បានមួយរយៈហើយ ប៉ុន្តែមិនទាន់បានប្រគល់​ឱ្យ​អតិថិជន​របស់​ខ្លួន​នៅក្នុងប្រទេសនេះនៅឡើយទេ។

ក្រុមហ៊ុន VinFast បញ្ជាក់​នៅថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​ថា ខ្លួនបាន​ពន្យារពេល​ប្រគល់​រថយន្ត​ឱ្យអតិថិជន​ដែលបានកម្មង់ទិញ ដោយសារតែ​មិនទាន់បានបញ្ចប់​ការអាប់​ដេត​ Software។ ដូច្នេះ ការផ្តល់​ឱ្យអតិថិជន​ ត្រូវពន្យារពេល​ទៅដល់ពាក់កណ្តាលខែកុម្ភៈខាងមុខនេះ សម្រាប់​រថយន្តម៉ូឌែល VF8។

គួរដឹងថា ក្រុមហ៊ុនវៀតណាមនេះ បានបោះជំហាន​កាន់តែធំ​ចូលប្រឡូកក្នុងទីផ្សារអាមេរិក សំដៅប្រកួតប្រជែងជាមួយក្រុមហ៊ុនរថយន្តយក្ស Tesla។ សប្តាហ៍មុន VinFast បាន​ប្រកាស​លក់បញ្ចុះតម្លៃរថយន្ត ដើម្បីការពារទីផ្សាររបស់ខ្លួន នៅអាមេរិកនេះ បន្ទាប់ពី Tesla បានធ្វើប្រូមូសិននេះ​រួចមកហើយ។

គិតត្រឹមខែធ្នូ ឆ្នាំ២០២២កន្លងទៅ VinFast បានទទួលការបញ្ជាទិញ​រថយន្តសរុប ៥ម៉ឺន ៥ពាន់គ្រឿង ក្នុងនោះ ១ម៉ឺ២ពាន់គ្រឿង គឺនៅទីផ្សារអាមេរិក។ ទន្ទឹមនឹងនេះ VinFast បាន​បញ្ជូនឱ្យអតិថិជន​ក្នុងស្រុកនៅប្រទេសវៀតណាម ជាង ៤ពាន់គ្រឿងរួចមកហើយ ក្នុងនោះជាងពាក់កណ្តាល​ជារថយន្ត VF8៕

ប្រភព៖ Reuters   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី