ថ្នាក់ដឹកនាំ​សហព័ន្ធ​ការ៉ាតេ៖​ កីឡាករ​ កីឡា​ការិនី​បន្ត​ខំប្រឹង​ហ្វឹកហាត់​ដើម្បី​មុខមាត់​ជាតិ​

  • 2023-02-06 10:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុ​ប្រធាន​សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ បាន​លើក​ទឹកចិត្ត​ដល់​កីឡាករ​ កីឡា​ការិនី​ យុវជន​ថ្នាល​នានា​សូម​បន្ត​ប្រឹងប្រែង​ហ្វឹកហាត់​ដើម្បី​ដណ្ដើម​ជ័យជម្នះ​ជូន​ក្លឹប​ សមាគម​ និង​ប្រទេស​ជាតិ​ពិសេស​នៅ​ស៊ីហ្គេម​ លើក​ទី៣២។​

ទិដ្ឋភាពប្រកួត

ឯកឧត្ដម​ សាមឺឌី​ ស៊ីវឌ្ឍនា​ អនុ​ប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ នេះ​គឺ​មាន​ភាព​ផុលផុស​ខ្លាំង​ និង​បញ្ជាក់​ពី​ការ​គោរព​ស្រឡាញ់​លើក​ស្ទួយ​វិស័យ​កីឡា​ការ៉ាតេ​កម្ពុជា។​

ទិដ្ឋភាពប្រកួត

អនុ​ប្រធាន​សហព័ន្ធ​បាន​ផ្ដាំផ្ញើ​ដល់​កីឡាករ​ កីឡា​ការិនី​ យុវជន​ថ្នាល​ទាំង​អស់​ត្រូវ​បន្ត​ស្វែងយល់​បន្ថែម​ទៀត​ដើម្បី​លើក​កម្ពស់​បច្ចេកទេស​បង្កើន​សមត្ថភាព​ក្នុង​ការ​ដណ្ដើម​ជ័យជម្នះ​ លើក​កេរ្តិ៍ឈ្មោះ​ក្លឹប​ សមាគម​ និង​ប្រទេស​ជាតិ​ ពិសេស​ព្រឹត្តិការណ៍​ធំៗ​ដូច​ជា​ស៊ីហ្គេម​នៅ​កម្ពុជា​នេះ​តែ​ម្ដង។​

ចៅក្រមពេលប្រកួត

បញ្ជាក់​ដែរ​ថា​ ក្រោយ​ចំណាយ​ពេល​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ ៣ថ្ងៃ​ សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​បាន​បិទ​បញ្ចប់​ជើងឯកថ្នាក់ជាតិរបស់​ខ្លួន​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ នៅ​សាល​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ៕​

ទិដ្ឋភាពប្រកួត

អត្ថបទ៖ នួន ស៊ីណា​