ហ៊ុយ យ៉ាឡេង បង្ហាញលទ្ធភាពកម្ពុជា អាចលើកកម្ពស់ “គុនខ្មែរ”​ លើឆាកអន្ដរជាតិ

  • 2023-02-07 01:45:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្លោះពាក្យសម្ដីលើបណ្ដាញសង្គមរវាងប្រជាជនកម្ពុជា ជាមួយប្រទេសជិតខាងទាក់ទងនិងប្រភេទកីឡាកប្រដាល់ ហាក់ថមថយ ប៉ុន្ដែអ្នកដែលស្នេហាកីឡាប្រភេទនេះ បានបំផុសឲ្យប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសគាំទ្រ "គុនខ្មែរ" កាន់តែច្រើនឡើង។

ងាកមកផលិតករ ហ៊ុយ យ៉ាឡេង វិញ។ លោក បានប្រកាសយកកម្លាំងកាយ ចិត្ដ ព្រមទាំងប្រើឧបករណ៍បច្ចេកទេសថតកុនផ្ទាល់ខ្លួន ដើម្បីផលិតខ្សែភាពយន្ដមួយដែលមានចំណងជើងថា "គុនខ្មែរ" ក្នុងគោលបំណងលើកកម្ពស់វិស័យគុនខ្មែរ ក៏ដូចជាលើកមុខមាត់ជាតិ ព្រោះភាពយន្ដដែលលោកប៉ងផលិតនេះ គឺតម្រូវទាំងទីផ្សារជាតិ និងអន្ដជាតិ។

លោក ហ៊ុយ យ៉ាឡេង៖ “បើមានអ្នកមានចិត្ដបុណ្យ ស្រឡាញ់គុនខ្មែរ និងភាពយន្ដ ផ្ដល់ទុនផលិតរឿង "គុនខ្មែរ" ខ្ញុំពិតជាសប្បាយចិត្ដ…ថវិកាផលិតរឿងនេះអស់ខ្ទង់ ១០ម៉ឺនដុល្លារ អាចផលិតបានសមរម្យចូលទីផ្សារក្រៅស្រុកបាន"។

សូមរំលឹកថា ភាពប្រទាំងប្រទើសគ្នារវាងអ្នកនិយមកីឡាប្រដាល់ “គុនខ្មែរ” និង “Mauy Thai” បានកើតឡើងបន្ទាប់ពីកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រកាសជំហរដាក់វិញ្ញាសារប្រកួតកីឡាប្រដាល់ ដោយដាក់ឈ្មោះ“គុនខ្មែរ” ជំនួសឲ្យពាក្យថា “Mauy Thai” ដែលធ្លាប់ដាក់ក្នុងការប្រកួតស៊ីហ្គេមលើកមុនៗ៕

ជិន សុភ័ក្ដ្រ