Jisoo ស្លៀកពាក់​តែងខ្លួន​សាមញ្ញៗក្នុងកម្មវិធីមួយនៅថៃ តែឆក់យកបេះដូង Fan មិនស្ទើរ

  • 2023-02-07 04:05:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jisoo សមាជិក​ក្រុម​ BLACKPIN ដែល​គេដាក់ឈ្មោះថាជា រាជនី k-POP ព្រោះតែរូប​សម្រស់ផូរផង់របស់នាង មិនថា​តែនៅលើឆាកផ្ទាល់​ ឬថត​សែលហ្វីបង្ហោះនៅតាមបណ្តាញសង្គមអ៊ិនស្តាក្រាមនោះទេ។

សម្រស់​បែប​ធម្មជាតិ​របស់ Jisoo គឺនៅតែទាក់ទាញ​ Fan បានខ្លាំងបើទោះ​បីនាង​ស្លៀកពាក់សាមញ្ញៗ ធ្វើខ្លួនល្មមៗ។ ជាពិសេសថ្មីៗនេះ Jisoo បាន​ចូលរួម​ក្នុងព្រឹត្តិការណ៍ Cartier នៅក្នុងប្រទេសថៃ ក្នុង​នាម​ជា​ឯកអគ្គរាជទូត​សុឆន្ទៈសាកល​របស់ប្រេននេះ។

ក្នុងកម្មវិធីនេះ អ្នកថតរូបទាំងអស់ បានផ្តោត​ថត​រូប Jisoo កាន់តែច្រើនតាម​ដែលអាចធ្វើបាន​នូវគ្រប់ជំហាន​ គ្រប់ដំណើរ​របស់​នាង ក្នុងឈុតខ្មៅ និងការតុបតែងខ្លួន​ធម្មតា​សុភាព​រម្យទម្យ។

កាន់តែគួរឱ្យចាប់អារម្មណ៍​ទៀតនោះ Jisoo បាន​ជួប​ជាមួយ​តារាថៃកាត់អាល្លឺម៉ង់ Kimberly Anne Woltemas ដោយ​អ្នកទាំងពីរ​ បាន​និយាយសន្ទនាគ្នា​ ដ៏គួរឱ្យទាក់ទាញបំផុត។ តារាទាំងពីរដួង បាន​ថតរូបសែលហ្វីជាមួយគ្នា និងបង្ហោះដោយគ្មានការកែច្នៃ edit បន្ថែមនោះឡើយ តែមើលទៅ​នៅតែស្រស់ស្អាតបែបធម្មជាតិ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី