ប្រទេស​អាមេរិក​ឡាទីន​ចំនួន ៤ ដាក់​ពាក្យ​ធ្វើ​ម្ចាស់​ផ្ទះ World Cup ឆ្នាំ២០៣០

  • 2023-02-08 10:45:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​អាមេរិក​ឡាទីន​ចំនួន ៤ រួម​មាន​អាហ្សង់ទីន ឈីលី ប៉ារ៉ាហ្គាយ និង​អ៊ុយរុយហ្គាយ ដាក់​ពាក្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ២០៣០។

ប្រទេស​ទាំង​ ៤ នេះ​ចង់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​២០៣០ ចំ​ពេល​ដែល​ World Cup មាន​អាយុ ១០០ឆ្នាំ ដោយ​ផ្អែក​លើ​ហេតុផល​ ចង់​យក​ World Cup ទៅ​កន្លែង​ដែល​បាល់ទាត់​បាន​កើត​ឡើង។

កាល​ពី​ឆ្នាំ១៩៣០ ព្រឹត្តិការណ៍​ World Cup បាន​ប្រារព្ធ​ឡើង​ជា​លើក​ទី១ នៅ​រដ្ឋធានី​ប្រទេស​អ៊ុយរុយហ្គាយ ទីក្រុង​ម៉ុងតេវីដេអូ (Montevideo)។

ប្រទេស​អាមេរិក​ឡាទីន​ទាំង ៤នេះ​នឹង​ប្រជែង​ជាមួយ​ក្រុម​ប្រទេស​មួយ​ចំនួន​ទៀត​រួម​មាន ការ​ធ្វើ​សហ​ម្ចាស់​ផ្ទះ​របស់​អេស្ប៉ាញ-ព័រទុយហ្គាល់-អ៊ុយក្រែន ក៏​ដូច​ជា អារ៉ាប៊ីសាអ៊ូឌីត-ក្រិក-ទួរគី៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល