S23 Ultra ចេញ​មិនបាន១អាទិត្យផង ចាប់ផ្តើម​មាន​គូប្រជែង​ឡើងរេ៉ញប្រកួត​បណ្តើរៗហើយ

  • 2023-02-08 07:35:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនទាន់បាន​១សប្តាហ៍ផង​នៃការ​ប្រកាស​ចេញកំពូល​ស្មាតហ្វូន​ Samsung Galaxy S23 Ultra ក៏ចាប់ផ្តើម​លេចមុខគូប្រជែងថ្មីបណ្តើរៗហើយ ក្នុងនោះគឺ​ OnePlus 11 ទើបត្រូវ​បាន​ប្រកាស​ចេញ​នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្នុងតម្លៃជិត ៧០០ដុល្លារនៅទីផ្សារ​ឥណ្ឌា។

OnePlus 11 គឺ​ជាស្មាតហ្វូន​ដែល​មានកម្លាំងខ្លាំងបំផុតរបស់​ក្រុមហ៊ុនចិនមួយនេះ ពោលគឺ​វាបំពាក់​ឈីប Snapdragon 8 Gen2 ដូច S23 Ultra ដែរ និងRAM 16GB។ វា​បំពាក់​កាម៉េរាក្រោយ ៣គ្រាប់​ដែល​មានស៊ុម​ជារង្វង់ ទំហំ 50 MP (wide) + 32 MP (telephoto) + 48 MP (ultrawide) និងកាមេរ៉ាសែលហ្វី 16M ខណៈការ​ថត​វីដេអូអាចដល់កម្រិត 8K 24fps។ តែយ៉ាងណាចំពោះ​ចំណុចកាមេរ៉ា គឺវានៅចាញ់ S23 Ultra ដែលបំពាក់កាមេរ៉ាដល់ទៅ 200 MP ឯណោះ។

ចំពោះ​អេក្រង់របស់​កំពូលស្មាតហ្វូន OnePlus នេះវិញ គឺ​មានទំហំ ៦,៧អ៊ីញ កម្រិតបង្ហាញ QHD+ ជាប្រភេទកញ្ចក់ AMOLED ជាមួយល្បឿន refresh rate 120Hz។ វាដំណើរការ​ដោយប្រព័ន្ធប្រតិបត្តិការ​ Android 13 និង​ប្រតិបត្តិការផ្ទាល់ខ្លួន OxygenOS។

ចំណុច​ដ៏លេចធ្លោបំផុត​មួយទៀតរបស់ OnePlus 11 គឺ​វាមកជាមួយថ្ម 5000mAH ដែលគាំទ្រ​ការសាកលឿន។ ក្រុមហ៊ុននេះ អះអាងថា វា​អាចសាកដល់ ១០០% ដោយប្រើពេលត្រឹមតែ ២៥នាទីប៉ុណ្ណោះ៕

អត្ថបទ៖ សំភី