ជនជាតិរុស្ស៊ីដែលកំពុងប្រយុទ្ធដើម្បីអ៊ុយក្រែនប្រាប់ទាហានលោកពូទីនថា "សត្រូវរបស់អ្នក គឺនៅក្នុងវិមានក្រឹមឡាំង"

  • 2023-02-09 04:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជនជាតិរុស្សីដែលតស៊ូដើម្បីអ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរបស់វ្ល៉ាឌីមៀ ពូទីន Tsezar បានប្តេជ្ញាប្រយុទ្ធដើម្បីវាយលុកក្រុមឈ្លានពានរបស់ពូទីន ហើយបានព្រមានជនរួមជាតិរបស់ពួកគេថា "សត្រូវរបស់អ្នកទាំងអស់កំពុងអង្គុយនៅក្នុងវិមានក្រឹមឡាំង"។

ជនជាតិរុស្សី​ខាងលើ គឺ​​ជា​សមាជិក​​នៃ​ក្រុម “Free Russia Legion” ដែល​ត្រូវបានបង្កើតឡើងក្នុងខែ​មីនា ឆ្នាំ 2022។ នេះ​ជាកងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែន ដើម្បី​ការពារអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីឆ្នាំ។ សមាជិកស្ថាបនិករបស់ក្រុម​នេះ គឺជាទាហានរុស្ស៊ីដែលបានរត់​ចោលជួរ​ភ្លាមៗបន្ទាប់ពីលោកពូទីនបានបញ្ជាឱ្យមានការឈ្លានពានរបស់គាត់នៅថ្ងៃទី 24 ខែកុម្ភៈ - ជិត 12 ខែមុន។

ពួកគេ​បាន​ពណ៌នាថា ពួក​គេ​ជា "ពលរដ្ឋរុស្ស៊ីសេរី ដែលទទួលខុសត្រូវចំពោះខ្លួនឯង ហើយកំពុងចាប់ផ្តើមប្រយុទ្ធដើម្បីរុស្ស៊ីថ្មី" ដែល​ចុង​ក្រោយ​នេះ ពួកគេ បាន និង​កំពុង​ជាប់គាំងក្នុងការប្រយុទ្ធបង្ហូរឈាមជាមួយជនរួមជាតិរបស់ពួកគេ។

ជនជាតិ​រុស្សី​ដែល​កំពុង​ប្រយុទ្ធ​ដើម្បី​អ៊ុយក្រែន ថ្លែង​ថា “ខ្ញុំអាណិតអ្នកក្រ។ ខ្ញុំចង់ប្រាប់ពួកគេថា អ្នកគ្មានសត្រូវនៅអ៊ុយក្រែនទេ។ មិនមានសត្រូវនៅប៉ារីស ឬញូវយ៉កទេ។ សត្រូវរបស់អ្នកទាំងអស់កំពុងអង្គុយនៅវិមានក្រឹមឡាំង"។

ចំនួនជាក់លាក់នៃកងទ័ព Free Russia Legion ត្រូវ​បាន​ទុក​ការសម្ងាត់បំផុត ប៉ុន្តែគេប៉ាន់ប្រមាណក្រុម​នេះ អាច​មាន​គ្នាប្រហែល 4,000 នាក់៕

ប្រភព៖ Express   ប្រែ​សម្រួល៖ ទារិកា