ហេតុផលទាំង ១០ យ៉ាងដែលធ្វើឲ្យ មហាវិទ្យាល័យ Dusit Thani ជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកបដិសណ្ឋារកិច្ចដ៏ល្អបំផុតមួយនៅអាស៊ាន
- 2023-02-14 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលទាំង ១០ យ៉ាងដែលធ្វើឲ្យ មហាវិទ្យាល័យ Dusit Thani ជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកបដិសណ្ឋារកិច្ចដ៏ល្អបំផុតមួយនៅអាស៊ាន
ចន្លោះមិនឃើញ
ប្រទេសថៃជាប្រទេសដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយមានភាពរួសរាយរាក់ទាក់ ដូច្នេះហើយទើបប្រទេសថៃតែងតែជាប់ចំណាត់ថ្នាក់ក្នុងលំដាប់ពិភពលោក និងជាប់ក្នុងបញ្ជីជាប្រទេសដែលមិនគួររំលងក្នុងការធ្វើទស្សនកិច្ចរបស់អាស៊ាន ហើយធ្វើឱ្យឧស្សាហកម្មទេសចរណ៍ថៃមានការរីកចម្រើនជាលំដាប់។ ជាងនេះទៅទៀត កម្មវិធីសិក្សាផ្នែកសណ្ឋាគារ ទេសចរណ៍ និងវិជ្ជាជីវៈផ្នែកម្ហូបអាហារ មានភាពល្បីល្បាញខ្លាំងក្នុងចំណោមយុវវ័យ។
ទោះបីជាមានគ្រឹះស្ថានឧត្តមសិក្សាជាច្រើនដែលផ្តល់កម្មវិធីសិក្សាផ្នែកសណ្ឋាគារ ទេសចរណ៍ និងផ្នែកសិល្បៈធ្វើម្ហូបប្រកបដោយវិជ្ជាជីវៈ នៅក្នុងប្រទេសថៃក៏ដោយក៏ មហាវិទ្យាល័យ Dusit Thani គឺជាគ្រឹះស្ថានឧត្តមសិក្សាដំបូងគេបង្អស់ និងតែមួយគត់ដែលផ្តល់ជូនដល់ការគ្រប់គ្រងអាជីវកម្មបដិសណ្ឋារកិច្ចដោយផ្ទាល់។ ដូច្នេះហើយ មហាវិទ្យាល័យ Dusit Thani គឺជាអ្នកជំនាញក្នុងវិស័យមួយនេះ ហើយត្រូវបានប្រជាជនថៃជឿទុកចិត្តអស់រយៈពេលជាង 30 ឆ្នាំមកហើយ។
ហើយទាំងនេះគឺជាហេតុផលទាំង 10 យ៉ាងដែល មហាវិទ្យាល័យ Dusit Thani Thailand ក្លាយជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកបដិសណ្ឋារកិច្ចដ៏ល្អបំផុតមួយនៅក្នុងអាស៊ាន។
មហាវិទ្យាល័យ Dusit Thani គឺជាផ្នែកមួយនៃ Dusit International ដែលជាផ្នែកមួយនៃសណ្ឋាគារលំដាប់ផ្កាយ 5 របស់ប្រទេសថៃ ដែលផ្តល់បដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរណ៍តាមសណ្ឋាគារជាច្រើននៅទូទាំងពិភពលោក។ ដូច្នេះបទពិសោធន៍ដ៏ល្អផ្តាច់មុខគេ រួមជាមួយនឹងចំណេះដឹងស្នូលក្នុងការគ្រប់គ្រងសណ្ឋាគារ ដែលមិនមាននៅក្នុងគ្រឹះស្ថានសិក្សាផ្សេងទៀត ដើម្បីបង្ហាត់បង្រៀនទៅកាន់សិស្សានុសិស្ស។
ក្រៅពីជំនាញផ្នែកបដិសណ្ឋារកិច្ចថៃរបស់សណ្ឋាគារ Dusit Thani ដែលមានលក្ខណៈផ្តាច់មុខគេហើយនោះ ការបង្រៀនត្រូវបានបញ្ចូលគ្នាជាមួយនឹងជំនាញអន្តរជាតិ ដែលជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ និងត្រូវបានទទួលស្គាល់ក្នុងលំដាប់ថ្នាក់អន្តរជាតិ។
មានកម្មវិធីសិក្សាទាំងថៃ និងអន្តរជាតិ ដែលគ្របដណ្តប់លើសណ្ឋាគារ ទេសចរណ៍ និងសិល្បៈក្នុងការធ្វើម្ហូប។ កម្មវិធីសិក្សាបែបអន្តរជាតិគឺ សិល្បៈធ្វើម្ហូបប្រកបដោយវិជ្ជាជីវៈ និងការគ្រប់គ្រងបដិសណ្ឋារកិច្ច។ កម្មវិធីសិក្សារបស់ប្រទេសថៃរួមមាន ការគ្រប់គ្រងសណ្ឋាគារ សិល្បៈក្នុងការធ្វើម្ហូប និងការគ្រប់គ្រងផ្ទះបាយ រហូតដល់ការច្នៃប្រឌិតនៃសេវាកម្មទេសចរណ៍។ កម្មវិធីសិក្សាបែបថៃមិនត្រឹមតែសម្រាប់និស្សិតថៃប៉ុណ្ណោះទេ ប៉ុន្តែក៏មានសិស្សនិស្សិតអន្តរជាតិដែលមានជំនាញក្នុងការទំនាក់ទំនងជាភាសាថៃបានយ៉ាងល្អផងដែរ។
Professional Culinary Arts (កម្មវិធីសិក្សាបែបអន្តរជាតិ) គឺជាសញ្ញាបត្រដែលផ្តល់រួមគ្នាដោយ Le Cordon Bleu ដែលជាស្ថាប័នធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក ហើយមហាវិទ្យាល័យ Dusit Thani គឺជាគ្រឹះស្ថានឧត្តមសិក្សាតែមួយគត់នៅក្នុងប្រទេសថៃដែលទទួលបានឯកសិទ្ធិនេះ។
ការគ្រប់គ្រងបដិសណ្ឋារកិច្ច (កម្មវិធីសិក្សាបែបអន្តរជាតិ) ត្រូវបានទទួលស្គាល់ដោយ École hôtelière de Lausanne (EHL) នៅប្រទេសស្វីស ដែលជាស្ថាប័នគ្រប់គ្រងសណ្ឋាគារដ៏ល្បីល្បាញបំផុតមួយនៅក្នុងពិភពលោក។
គ្រឿងបរិក្ខារដ៏សម្បូរបែប រួមជាមួយនឹងរចនាបទ្ម័ក្នុងបន្ទប់ចម្អិនអាហារ និងបន្ទប់ពិសោធន៍ក្នុងសណ្ឋាគារ បែបទំនើប និងស្តង់ដារអន្តរជាតិ ដើម្បីអោយសិស្សានុសិស្សអាចធ្វើការហ្វឹកហាត់បានយ៉ាងល្អរហូតដល់ខ្លួនមានភាពស្ទាត់ជំនាញ។
ការបង្ហាត់បង្រៀនត្រូវបានរៀបចំឡើងក្នុងទម្រង់ WIL (Work Integrated Learning) ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យអនុវត្តនៅក្នុងឧស្សាហកម្មពិតប្រាកដចាប់ពីឆ្នាំទីពីរទៅ។ បន្ទាប់ពីបានបញ្ចប់ការសិក្សា ពួកគេនឹងអាចចាប់ផ្តើមធ្វើការជាមួយអ្នកជំនាញបានភ្លាមៗ។ គុណវុឌ្ឍិនេះត្រូវបានទាមទារទៅលើគ្រប់ផ្នែកនៃអាជីវកម្មទាំងអស់។
គ្រប់សាស្ត្រាចារ្យទាំងអស់សុទ្ធសឹងតែជាអ្នកជំនាញដែលមានបទពិសោធន៍ផ្នែកអាជីវកម្មសណ្ឋាគារ ទេសចរណ៍ និងសិល្បៈក្នុងការធ្វើម្ហូប ដូច្នេះពួកគាត់អាចផ្តល់ចំណេះដឹងស៊ីជម្រៅទៅដល់និស្សិតបានយ៉ាងប្រសើរ។
មានកិច្ចសហការជាមួយនឹងអាជីវកម្មលំដាប់ថ្នាក់ពិភពលោកជាច្រើន។ ជាងនេះទៅទៀត និស្សិតត្រូវបានជំរុញឱ្យធ្វើកម្មសិក្សានៅបរទេស ដើម្បីបណ្តុះផ្នត់គំនិតបែបអន្តរជាតិរបស់ពួកគេ ក្នុងការក្លាយជាពលរដ្ឋដែលទទួលស្គាល់ជុំវិញពិភពលោកប្រកបដោយគុណភាព។
ដោយសារតែមហាវិទ្យាល័យ Dusit Thai ស្ថិតនៅក្រោម Dusit International ដូច្នេះហើយទើបនិស្សិតបញ្ចប់ការសិក្សាអាចមានឱកាសធ្វើការជាមួយនឹងសណ្ឋាគារ Dusit Thani ក្នុងប្រទេសថៃ និងទូទាំងពិភពលោកផងដែរ។
សូមគោរព និងស្វាគមន៍យ៉ាងកក់ក្តៅដល់និស្សិតកម្ពុជាទាំងអស់អញ្ជើញមកទស្សនាស្តង់របស់មហាវិទ្យាល័យ Dusit Thani ក្នុងកម្មវិធី ពិព័រណ៍ការសិក្សា និងការងារ ឆ្នាំ ២០២៣ នៅថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2023 ចាប់ពីម៉ោង 10.00-17.00 នៅ CJCC (មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន) រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
(បេក្ខជនដែលមានចំណាប់អារម្មណ៏ក្នុងកម្មវិធីសិក្សាផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ច នឹងទទួលបានការបញ្ចុះតម្លៃ 15% ភ្លាមៗ។ ហើយសម្រាប់បេក្ខជនមកពីបណ្តាប្រទេសក្នុងអាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក ទាំងអស់ក៏អាចដាក់ពាក្យ ស្នើសុំអាហារូបករណ៍ 50% សម្រាប់កម្មវិធីសិក្សាគ្រប់គ្រងបដិសណ្ឋារកិច្ច និងអាហារូបករណ៍ 25% សម្រាប់កម្មវិធីសិក្សា សិល្បៈធ្វើម្ហូបប្រកបដោយវិជ្ជាជីវៈផងដែរ។
លក្ខខណ្ឌផ្សេងទៀតត្រូវបានកំណត់ដោយមហាវិទ្យាល័យផ្ទាល់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.dtc.ac.th ឬ www.facebook.com/DTCThailand