តារាល្បីៗ ៦ដួង បើកបេះដូង​បង្ហាញ​ក្ដីស្រឡាញ់ ក្នុងថ្ងៃ​ទិវា នៃក្ដីស្រឡាញ់

  • 2023-02-14 08:20:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​តែ​យុវវ័យ ឬ​គូស្នេហ៍ថ្មីថ្មោង​ទេ សូម្បី​តែ​តារាល្បីៗ​មាន​វ័យជ្រេ​ទៅ​ហើយ​ក៏​បង្ហាញ​ក្ដីស្រឡាញ់​ចំពោះ​ដៃគូ​ជីវិត និង​អ្នក​នៅ​ជុំវិញ​ខ្លួន​រាល់​ឆ្នាំ​ដែរ​ក្នុង​ថ្ងៃ ១៤ កុម្ភៈ។ សម្រាប់​ទិវា នៃ​ក្ដីស្រឡាញ់ ឆ្នាំ​២០២៣ គេ​ចាប់​អារម្មណ៍​លើ​តារា​ល្បីឈ្មោះចំនួន ៦ដួង បាន​បង្ហាញ​សកម្មភាព និង​ពោលពាក្យ​ដ៏​មាន​អត្ថន័យ។

១/តារា​កំប្លែង តាក់ស៊ី បាន​បង្ហាញ​រូប​ថត​ផ្អែម​ល្ហែម​ជាច្រើន​សន្លឹក​ជាមួយ​ភរិយា​ក្រោយ​របស់​លោក ដោយ​ភ្ជាប់​ពាក្យ​ថា៖ "រីករាយទិវា នៃសេចក្តីស្រលាញ់ ១៤ កុម្ភៈ សូមឲ្យប្រពន្ធសម្លាញ់មានសុខភាពល្អ សម្រស់កាន់តែស្រស់ស្អាត និងស្រលាញ់ប្តីជារៀងរហូត​បងស្រលាញ់អូនណាស់ប្រពន្ធសម្លាញ់"។

២/ តារា​សម្ដែង​រូប​សង្ហារ សាយ សៀរ៉ា។ បើ​ទោះ​បី​ជា​លោក​មិន​សូវ​សប្បាយចិត្ដ ព្រោះ​តែ​ទើប​ត្រឡប់​មក​ពី​ពិនិត្យ​សុខភាព​នៅ​ក្រៅ​ប្រទេស ហើយ​ឃើញ​ថា​សុខភាព​លោក​មិន​សូវ​ល្អ ត្រូវ​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​មួយ​រយៈ។ ប៉ុន្ដែ​លោក​នៅ​តែ​បង្ហាញ​ក្ដី​ស្រឡាញ់​ទៅ​អ្នក​ជុំវិញ​ខ្លួន និង​គ្រួសារ ព្រម​ទាំង​បាន​បង្ហាញ​នំ​ដ៏​ធំ​មាន​រាង​ជា​បេះដូង និយាយ​ថា "បាននំមួយពេញចិត្តណាស់"។

៣/ តារា​ចម្រៀងប្រចាំ​ផលិតកម្ម​ហ្គាឡាក់ស៊ី ខេម បាន​និយាយ​ថា រីករាយ​ទិវា នៃ​ក្ដីស្រឡាញ់។ សូម​ផ្ញើក្តីស្រលាញ់ជូនចំពោះ ម្តាយ ឪពុក បងប្អូន មិត្តភក្តិ ហ្វេនៗ បងប្អូន ជនរួមជាតិទាំងអស់។

៤/តារាចម្រៀង​ប្រុស​របស់​ផលិតកម្ម​ហង្សមាស ឆន សុវណ្ណរាជ ក៏​បាន​និយាយ​ថា រីករាយ ទិវានៃក្ដីស្រឡាញ់​ដែរ។ នៅ​មុន​នេះ​បន្ដិច​លោក​ទើប​ទទួល​បាច់​ផ្កា​ដ៏​ធំ និង​ស្រស់​ស្អាត​ពី​មេ ហើ​លោក​និយាយ​ថា ៖ "មេស្រី​ជា​ទីគោរព​ស្រឡាញ់ នៃប្អូន @lindadadaisy ជូនពរមេស្រីសុខភាពល្អ រូបសម្រស់ស្រស់ស្អាត ដោយការគោរពស្រលាញ់ពីប្អូន។

៥/តារា​ចម្រៀង​ជួរ​មុខ​របស់​ផលិតកម្ម​ហ្គាឡាក់​ស៊ី​កញ្ញា តន់ ចន្ទសីម៉ា និយាយ​ថា រីករាយ​បុណ្យ នៃ​សេចក្ដី​ស្រឡាញ់ ក្ដីស្រឡាញ់​មិនមែន​មាន​តែ​មួយ​ថ្ងៃ តែ​មាន​ជា​រៀង​រាល់​ថ្ងៃ និង​ជា​រៀងរហូត​ទៅ​សម្រាប់​ក្រុម​គ្រួសារ ក្រុម​ការងារ Top fan TSM និងបងប្អូនទាំងអស់គ្នា។

៦/តារា​ចម្រៀង​វ័យជ្រេ​សំឡេង​ផ្អែម សាន ផានិត។ លោក​បាន​និយាយ​ដោយ​បើក​ចំហ​នូវ​គោលដៅ​ក្នុង​ការ​រៀបចំ​ជីវិត​ដ៏​រីករាយ​ជា​ថ្មី​ជាមួយ​ភរិយា និង​កូនៗ​ក្នុង​ថ្ងៃ​បុណ្យ នៃ​ក្ដី​ស្រឡាញ់​តាម​បណ្ដាញ​សង្គម។ លោក​ពោល​ថា៖ "បុណ្យឆ្នាំនេះ​ប៉ា បានបំពេញក្តីស្រម៉ៃនិងសងក្តីស្រលាញ់ម៉ាក់ៗបានខ្លះៗហើយ...ពណ៌ស010 និងប៉ាស្ព័រ(លិខិតឆ្លង​ដែន) អ្នកទាំង៣ ក៍ប៉ាធ្វើរួចហើយដែរ ស្អែកៗប៉ាជូនឆ្លងដែនទាំងអស់គ្នា Bangkok , Pataya , Cheang Mai , Cheang Rai”។

សូម​បញ្ជាក់​ជូន​ថា ក្រៅ​ពី​តារា​ល្បីឈ្មោះ​ទាំង ៦​ដួង​នេះ ក៏​មាន​អ្នក​សិល្បៈ និង​អ្នក​ជំនាញ​មាន​មុខមាន​មាត់​ក្នុង​សង្គម​មួយ​ចំនួន​ទៀត​ដែរ បាន​បើក​បេះ​ដូង​បង្ហាញ​ក្ដីស្រឡាញ់​ទៅ​កាន់​ដៃគូ​ជីវិត និង​អ្នក​រស់នៅ​ជុំវិញ​ខ្លួន។ ក្នុង​នោះ​មាន​ដូច​ជា ពេជ្រ សោភា មាស សុខសោភា និង​អ្នកជំនួញស្រី ទ្រី ដាណា ជាដើម៕

ជិន សុភ័ក្ដ្រ