ប្រឡូកក្នុងវិស័យសិល្ប: ១០ឆ្នាំជាង ទ្រី សក្កដា ដាច់ចិត្តទទូចសុំម្នាក់ ១ដុល្លារ ជួយមន្ទីរពេទ្យកុមារអង្គរ

  • 2023-02-16 04:46:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធចម្រៀង ទ្រី សក្កដា ប្រកាសក្ដែងៗសុំចិត្តដល់មហាជនគ្រប់រូប សូមជួយក្នុងម្នាក់ ១ដុល្លារ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ។

ជាការពិតណាស់កាលពីអំឡុងឆ្នាំ ២០២១ កន្លងទៅ អ្នកនិពន្ធឆ្នើមប្រចាំផលិតកម្ម ហង្សមាស លោក ទ្រី សក្កដា បានដឹកក្រុមជាច្រើននាក់ រួមគ្នាបង្កើតកម្មវិធីសម្បុរធម៌ប្រមូល ថវិកាដើម្បីជួយដល់មន្ទីរពេទ្យ កុមារអង្គរ ដែលកំពុងខ្វះខាតត្រូវការជំនួយជួយដល់កុមារកម្ពុជា រាប់ម៉ឺននាក់ដែលកំពុងសម្រាកព្យាបាល។

ដោយសម្លឹកឃើញពីកាខ្វះ និងអាណិតដល់កម្ពុជា ទ្រី សក្កដា បានផលិតបទចម្រៀងមួយបទមានចំណងជើងថា “ពូជខ្មែរថ្លៃថ្នូរ” ដែលមានការចូលរួមច្រៀងពីសិល្បករសិល្បការិនី ៦នាក់។ តារាចម្រៀង ទ្រី សក្ដដា៖” គោលបំណងធំដែលជំរុញឱ្យខ្ញុំផលិត MV ដែលចំណាយទឹកប្រាក់បែប នេះឡើង គឺដើម្បីធ្វើមូនិធិប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលមានកុមារកម្ពុជាតូចៗកំពុងសម្រាកព្យាបាល និងត្រូវការជំនួយពីប្រជាជនគ្រប់គ្នា ខ្ញុំគិតថា១$វាមិនច្រើនទេសម្រាប់យើងតែ សម្រាប់អ្នកដែលត្រូវការ គឺពិតជាមានតម្លៃខ្លាំងបំផុត”

យ៉ាងណាមិញអស់រយៈកាលជិត២ឆ្នាំក្នុងពេលធ្វើកម្មវិធីសម្បុរធម៌មកនេះ ទ្រី សក្កកដា រួមជាមួយក្រុមការងារ បានស្វះស្វែងផ្សព្វផ្សាយទៅដល់សប្បុរសជន និងបានប្រមែប្រមូលសរុបទឹកប្រាក់ដែលសប្បុរជនផ្ដល់ជូនសរុបប្រមាណ ១៧១.២៩៨.០០រៀល ឬ 41.780.00$

បន្ទាប់ពីបញ្ចប់យុទ្ធការប្រមូលមូនិធីដើម្បីមន្ទីរពេទ្យកុមារអង្គរួចមក កាលពីរសៀលថ្ងៃទី ១១ ខែកុម្ភះ កន្លងទៅនេះ ទ្រី សក្កដា បានរៀបចំពីធីធំមួយ “ ពិធីប្រគល់ថវិកាសប្បុរធម៌ជូនមន្ទីរពេទ្យកុមារអង្គរ (បើគ្មានមន្ទីរពេទ្យកុមារអង្គរ កូនខ្ញុំគ្មានជីវិតទេ)” ប្រគល់ជូនមន្ទីរពេទ្យ សរុប ១៧១.២៩៨.០០រៀល ឬ 41.780.00$ នៅក្នុងកម្មវិធីគេសង្កេតឃើញសិល្បករសិល្បការិនីជាច្រើនដួងបានចូលរួមផងដែរ។ បញ្ជាក់ផងដែរថា ថ្វីត្បិតក្រុមការងារបានបញ្ចប់ និងប្រគល់ថវិការជូនទៅមន្ទីរពេទ្យហើយក្ដី សប្បុរសជននៅតែអាចផ្ញើរថវិកាជូនទៅកាន់មន្ទិរពេទ្យកុមារអង្គរផ្ទាល់ ឬតាមរយៈមូនិធិលោក ទ្រី សក្កដា៕

អត្ថបទ៖ កេសរ