តារាល្បីៗ ជូនពរគ្រួសារតារាចម្រៀង ទេព បូព្រឹក្ស ទើបសម្រាលកូន ជាមួយពាក្យពេចន៍ដ៏កក់ក្ដៅផ្សេងៗគ្នា
- 2023-02-17 02:56:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បីៗ ជូនពរគ្រួសារតារាចម្រៀង ទេព បូព្រឹក្ស ទើបសម្រាលកូន ជាមួយពាក្យពេចន៍ដ៏កក់ក្ដៅផ្សេងៗគ្នា
ចន្លោះមិនឃើញ
តារាចម្រៀង តារាសម្ដែង ពិធីករ-ពិធីការិនី បង្ហាញទឹកចិត្ដត្រេកអរចំពោះការសម្រាលកូនដោយសុវត្ថិភាពរបស់តារាមច្រៀង ទេព បូព្រឹក្ស កាលពីល្ងាចមិញ ដោយទទួលបានកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ ហើយប៉ា ម៉ាក់ បានដាក់ឈ្មោះឲ្យភ្លាមថា "ទេព បញ្ចវរាប ហៅក្រៅ Albert។
ក្រោយពីប្រកាសដំណឹងនេះតាមបណ្ដាញសង្គម មានអ្នកគាំទ្រ និងមិត្ដសិល្បៈជាច្រើនបានចូលខមិន និងជូនពរដោយពាក្យពេចន៍យ៉ាងកក់ក្ដៅ។ ជាក់ស្ដែងពិធីករ ប៉ែន ចំរុង បាននិយាយថា៖ "អ៊ុំ សូមចូលរួមអបអរសាទរ សម្រាប់ការឃើញពិភពលោកដ៏ស្រស់ស្រាយ និងសូមជូនពរឲ្យម៉ាក់ៗ និងបេប៊ី មានសុខភាពល្អ ព្រមទាំងក្រុមគ្រួសារមានក្ដីសុខបំផុត"។
ចំណែកតារាសម្ដែង គឹម លីហ្សា វិញ បានអបអរសាទរអ្នកនាង ទេព បូព្រឹក្ស និងលោក ជី ដេវីត ហើយក៏បាននិយាយពាក្យស្វាគមន៍ទៅកាន់ក្មេងតូចដែលបានមកកាន់ពិភពលោកដ៏ស្រស់ស្រាយនេះ។ ទន្ទឹមគ្នានេះកញ្ញា នី មុន្នីនាថ និងលោក ថុល សុភិទិ បានក៏បង្ហាញទឹកចិត្ដត្រេកអរស្រដៀងគ្នាថា៖ សូមចូលរួមត្រេកអរ និងអបអរសាទរសម្រាប់ការឃើញពិភពលោកដ៏ស្រស់ស្រាយ និងសូមជូនពរឲ្យម៉ាក់ និងបេប៊ីមានសុខភាពល្អ ព្រមទាំងក្រុមគ្រួសារមានក្ដីសុខបំផុត។
ចំពោះគម្រោងយករបស់គ្រួសារតារាចម្រៀងល្បីឈ្មោះមួយគូនេះ ត្រូវបានទម្លាយចេញដោយលោក ជី ដេវីត បន្ទាប់ពីអ្នកគាំទ្រជជីកសួរនៅក្នុងកម្មវិធីប្រគំន្ដ្រីមួយនៅភ្នំពេញកាលពីពេលថ្មីៗ។ លោកនឹងមិនយកកូនតែមួយទេ ប៉ុន្ដែត្រូវយកបន្ថែមតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយចំពោះចំនួនកូន ហើយត្រូវកំណត់រយៈប៉ុន្មានបានយកមួយទៀតនោះ គឺលោកមិនអាចកំណត់បានទេ៕