វិធីរកលុយថ្មី! Mark Zuckerberg ប្រាប់​ឱ្យអ្នកប្រើ FB បង់១ខែជាង ១០ដុល្លារ ដើម្បីបាន​ Verify ដោយពេលបង្ហោះ​គឺ Reach ច្រើន​ជាងមុន

  • 2023-02-20 02:48:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​ក្រុមហ៊ុន Meta លោក Mark Zuckerberg បាន​ប្រកាស​ពី​សេវា​បង់ថ្លៃ​មួយ​ហៅថា Meta Verified ដែលផ្តល់​នូវ​ការ​ Verify ចំពោះ​អ្នកប្រើប្រាស់​ Facebook និង Instagram ជាមួយនឹង​អត្ថប្រយោជន៍​ជាច្រើន។

លោក​បញ្ជាក់​ថា នៅពេល​ទទួលបាន​សញ្ញាធីក​ពណ៌ខៀវ Verify នេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម Facebook និង Instagram នឹងទទួលបាន​សុវត្ថិភាព​ជាងមុន ព្រមទាំងការការពារ​បន្ថែម​ពី​ការ​បន្លំគណនី ឬ Fake Account ពីជនទុច្ចរិត​ផងដែរ ហើយ​ជាពិសេសទៀត​នោះ គឺរាល់ពេលបង្ហោះ​អ្វីមួយ វានឹងបង្កើនចំនួន Reach កាន់តែ​ច្រើន​ជាងមុនទៀតផង។ ក្រៅពីនេះ Creator ក៏នឹង​ទទួលបាន​ Recommendation និង search ឆាប់រកឃើញ​ជាដើម។

តែយ៉ាងណា ដើម្បីទទួលបាន​អត្ថប្រយោជន៍ពី​ការ verify ខាងលើនេះ អ្នកប្រើប្រាស់​ Platform ទាំងពីរគឺ Facebook និង  Instagram គឺត្រូវបង់ថ្លៃ១ខែ​ចំនួន ១១,៩៩ដុល្លារ នៅលើ​ Web ឬ ១៤,៩៩ដុល្លារ ក្នុង១ខែ នៅលើ iOS។

ប្រទេស​ដំបូង​ដែលនឹង​ត្រូវ​អនុវត្ត​ដាក់ឱ្យបង់ថ្លៃសម្រាប់ Meta Verified គឺ​អូស្ត្រាលី និង ណូវែលហ្សេឡង់ និង​ប្រទេស​ជាច្រើនទៀត​នាពេលខាងមុខនេះ។

គួរកត់សម្គាល់ដែរថា ការ​ប្រកាសចេញមុខងារថ្មីនេះ គឺជាការស្វែងរកចំណូល​បន្ថែមទៀត បន្ទាប់ពី​ក្រុមហ៊ុន​នេះ បាន​ធ្លាក់ចុះ​ប្រាក់ចំណូល​យ៉ាងខ្លាំងកាលពីឆ្នាំមុន ដែលបណ្តាល​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យាយក្សមួយនេះ ​បង្ខំ​ចិត្តកាត់បន្ថយបុគ្គលិក​យ៉ាងច្រើន​បំផុត។

ការបញ្ចេញកម្មវិធីរកលុយថ្មី Meta Verified នេះ ក៏ធ្វើឡើង​ក្រោយ​ពេល​ដែល​នាយកប្រតិបត្តិ Twitter លោក Elon Musk បាន​ប្រកាស​ចេញ​នូវការ​បង់ថ្លៃ​កម្រិត​ premium ដើម្បី​ទទួលបាន​សញ្ញាធីកពណ៌ខៀវ ឬ Twitter Blue កាលពីពេលថ្មីៗនេះផងដែរ៕

អត្ថបទ៖ សំភី