ដឹងតែផ្អើលហើយ! YG ថាគ្រប់យ៉ាងសម្រាប់ Jisoo គឺត្រៀមពិសេស សូម្បីចំណាយក៏ច្រើនមិនធ្លាប់មាន

  • 2023-02-21 02:09:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានព័ត៌មានបញ្ជាក់មកថា ពេលនេះ Jisoo (BLACKPINK) កំពុងមមាញឹកក្នុងការថត​វីដេអូបទចម្រៀងទោលដោយស្ងាត់ស្ងៀមបំផុត ហើយ ផលិតកម្មYG ក៏បាន​លើកឡើង​ដែរថា​ការផលិតពេលនេះ គឺចំណាយទុនអស់ច្រើនមិនធ្លាប់មានពីមុន។

ស្ថិតក្នុង​សេចក្ដីថ្លែងការណ៍ទៅកាន់សារព័ត៌មាន Newsen ផលិតកម្ម YG បាន​លើកឡើងថា៖ «វីដេអូបទចម្រៀងរបស់​ Jisoo ត្រូវ​បាន​ថត​នៅ​ក្រៅប្រទេស ដោយស្ងាត់ស្ងៀមបំផុត។ ពួកយើងបាន​ដាក់ទុនលើការចំណាយចំពោះការផលិតច្រើន​បំផុត មិនធ្លាប់មានក្នុងចំណោមវីដេអូបទចម្រៀងរបស់ BLACKPINK ដូច្នេះ​សូមរង់ចាំតាមដានទាំងអស់គ្នា»។

ប្រការនេះពិតជា​បាន​បញ្ជាក់ថា Jisoo ពិតជា​ប្រឹងប្រែង​ខ្លាំង​ណាស់​ ដើម្បីធ្វើឲ្យពាក្យសន្យាជាមួយនឹង​អ្នកគាំទ្រ​របស់នាង​ក្លាយជា​ការ ពិត។ ទោះបី​ជា​រវល់ខ្លាំង​នឹង​ការដើរប្រគំតន្ត្រីទូទាំងពិភពលោក ក៏នាង​ឆ្លៀតពេល​ទាល់តែ​បាន​ដើម្បី​ថត​បទ​ចម្រៀងថ្មី​នេះ​ដែរ៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទពេញនិយម