លោក Biden និយាយថា «ពូទីន ខុសហើយ» ធ្វើសង្គ្រាមជាមួយអ៊ុយក្រែន

  • 2023-02-21 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Biden ទៅកាន់ប្រទេសអ៊ុយក្រែនក្នុងនាមជាប្រធានាធិបតីបានកើតឡើងប៉ុន្មានថ្ងៃមុនខួបលើកដំបូងនៃការឈ្លានពានរបស់រុស្ស៊ី។ លោកបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើខុសហើយ ដែលគិតថារុស្ស៊ីអាចយកឈ្នះអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច។ នេះបើតាមការផ្សាយរបស់ BBC NEWS នៅថ្ងៃទី២១ ខែកុម្ភៈនេះ ។

បន្ទាប់ពីដំណើរទស្សនកិច្ចនេះ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាសកញ្ចប់ជំនួយសន្តិសុខថ្មីសម្រាប់អ៊ុយក្រែនដែលមានតម្លៃ 450 លានដុល្លារ (373 លានដុល្លារ) រួមទាំងគ្រាប់រំសេវសម្រាប់យន្តហោះចម្បាំង និងប្រព័ន្ធរ៉ុក្កែត Himars កាំជ្រួច Javelin និងរ៉ាដាឃ្លាំមើលអាកាស។ ហើយនិយាយថា សហរដ្ឋអាមេរិកក៏នឹងផ្តល់ជំនួយបន្ថែមចំនួន 10 លានដុល្លារដល់ទីក្រុង Kyiv ក្នុងគ្រាអាសន្ន ដើម្បីរក្សាហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនផងដែរ។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិក លោក Joe Biden ទៅកាន់ទីក្រុង Kyiv កាលពីថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ម្សិលមិញនេះបាន ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយនៅក្នុងដំណើរទស្សនកិច្ចដោយមិនប្រកាសមួយទៅកាន់ទីក្រុង Kyiv ថា សហរដ្ឋអាមេរិកនឹងគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ី ដរាបណាចាំបាច់ ។

សូមជម្រាបថា វត្តមានមេដឹកនាំកំពូល Biden ទៅកាន់ទីក្រុង Kyiv មានសារៈសំខាន់ណាស់ សម្រាប់ប្រជាជនអ៊ុយក្រែន ដើម្បីបង្ហាញពីសាមគ្គីភាព និងឯកភាពជាតិចំពោះប្រជាជនអ៊ុយក្រែន ៕

ប្រភព៖ BBC   អត្ថបទប្រែសម្រួលដោយ៖ ស៊ូ អីន