ទែនៗៗ! វណ្ណដា និង​ ឱក សុគន្ធកញ្ញា នឹងឡើង​ច្រៀង​ក្នុងកម្មវិធី​របស់​ក្រសួង​ ដោយ​ការចូលទស្សនា​គឺ Free

  • 2023-02-24 04:22:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង​ដែល​កំពុងលេចធ្លោ​ខ្លាំងនៅកម្ពុជា គឺ លោក វណ្ណដា អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ នីសា ព្រមទាំង​តារាចម្រៀង​ជាច្រើន​រូបទៀត នឹង​ចូលរួម​សម្តែង​ក្នុងកម្មវិធី​អបអរសាទរ ខួប ៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន របស់​ក្រសួង​សាធារណ​ការ និងដឹកជញ្ជូន។ ការប្រគំតន្រ្តីនេះ មានការផ្សារភ្ជាប់​ទៅនឹង​ការផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍។

យោងតាមការផ្សព្វផ្សាយ​របស់​ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងធ្វើឡើង​នៅថ្ងៃទី ៧-៨ ខែមីនា ឆ្នាំ​២០២៣ នៅ​សួនច្បារ​វត្តបទុមវតី រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៩យប់ ដោយ​បងប្អូន​អាចចូលរួមទស្សនាស្តង់ពិព័រណ៍ ការប្រគំតន្ត្រី និងលេងល្បែងកម្សាន្ត​ផ្សេងៗ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ ដោយសេរី និងឥតគិតថ្លៃ។

សូមជម្រាបថា ​ក្នុងកម្មវិធីនេះ ក៏មាន​ការ​តាំងពិព័រណ៍ផ្លាកលេខ-រថយន្ដ ការលក់ និងដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិផងដែរ៕

អត្ថបទ៖ សំភី