ឆ្នាំ ២០២៣ តារា SM សម្រុកចេញប្រគំតន្ត្រីទេសចរណ៍ និង Comeback ផ្ទួនៗ

  • 2023-02-27 03:36:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះក្រុមហ៊ុន SM ទើប​បាន​ប្រកាសពីកាលវិភាគថ្មី​របស់តារារបស់ខ្លួន ដែល​នឹង​ត្រៀម​ខ្លួន​ចេញបេសកកម្មថ្មីសម្រាប់ឆ្នាំ ២០២៣ ទាក់ទង​នឹង​ការចេញបទ​ថ្មី ក៏ដូចជាការប្រគំតន្ត្រីទេសចរណ៍ជាដើម។

សម្រាប់ការ​ប្រគំតន្ត្រីទេសចរណ៍ពិភពលោក

១. Super Junior

ក្រុម​នឹង​ចេញ​ប្រគំតន្ត្រីទេសចរណ៍ជុំវិញពិភពលោក SUPER SHOW 9: ROAD ដោយចាប់ផ្ដើម​នៅពេលឆាប់។

២. Baekhyun (EXO)

សមាជិក EXO ដែលទើប​បញ្ចប់កាតព្វកិច្ចជា​ទាហានកាលពីពេល​ថ្មីរូបនេះ ក៏នឹងមាន​ការប្រគំតន្ត្រីទោលដំបូង​ នាម​ជា​តារាទោល។

៣. Red Velvet

ក្រុមនារីមួយនេះ នឹង​វិលមកវិញជាមួយនឹង​សមាជិកទាំងអស់ ក្នុងពេល​ឆាប់ៗ អមជាមួយនឹង​ដំណឹងប្រគំតន្ត្រីទេសចរណ៍ផងដែរ។

៤. WayV

ការប្រគំតន្ត្រី WayV FANMEETING TOUR របស់ WayV នៅ​តំបន់អាស៊ី បាន​បញ្ចប់ដោយជោគជ័យជា​ពេល​កន្លងទៅ ប៉ុន្តែនៅឆ្នាំ ២០២៣ ក្រុមមានគម្រោងដើរជុំវិញពិភពលោកវិញម្ដង។

៥. aespa

ក្រុមនារីថ្មីជើងឆ្នើមរបស់ SM ក៏​នឹង​ដល់ពេល​បង្ហាញ​ភាព​អស្ចារ្យរបស់ខ្លួន តាមរយៈការប្រគំតន្ត្រីទោលដំបូង​ក្នុងឆ្នាំនេះ​ដែរ។

សម្រាប់អ្នកដែលនឹងវិលមកវិញ ជាមួយនឹងអាល់ប៊ុមថ្មីរួមមាន៖

១. Comeback ជាក្រុម៖

TVXQ
SHINee
EXO
Red Velvet
NCT 127
NCT DREAM
WayV
NCT
aespa

២. Comeback ទោល/សហការគ្នា

U-Know
D&E (Donghae & Eunhyuk - ក្រុម Super Junior)
Kyuhyun (Super Junior)
Taeyeon (Girls’ Generation)
Hyoyeon (Girls’ Generation)
Key (SHINee)
Minho (SHINee)
Taemin (SHINee)
Baekhyun (EXO)
Suho (EXO)
D.O (EXO)
Chen (EXO)
Wendy (Red Velvet)
NCT Unit
Ten (WayV)
KANGTA

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី