មេ Nokia ថាក្រុមហ៊ុនលោក មិនមែនជាប្រេនទូរសព្ទជោគជ័យទៀតឡើយ ខណៈឡូហ្គូក៏ត្រូវប្តូរថ្មីដែរ
- 2023-02-27 07:11:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Nokia ថាក្រុមហ៊ុនលោក មិនមែនជាប្រេនទូរសព្ទជោគជ័យទៀតឡើយ ខណៈឡូហ្គូក៏ត្រូវប្តូរថ្មីដែរ
ចន្លោះមិនឃើញ
នៅទីបំផុត ក្រុមហ៊ុន Nokia បានផ្លាស់ប្តូរឡូហ្គូរបស់ខ្លួនហើយ បន្ទាប់ពីប្រតិបត្តិការរយៈពេលជិត ៦០ឆ្នាំមកនេះ ដែលបង្ហាញពីការផ្លាស់ប្តូរយុគសម័យថ្មី លែងផ្តោតទៅលើប្រេនទូរសព្ទដែលជោគជ័យខ្លាំងសម្បើមកាលពីជិត ២០ឆ្នាំមុនទៀតហើយ។
ឡូហ្គូថ្មីនេះ គឺអក្សរនីមួយៗនៃពាក្យ NOKIA ត្រូវបានលុបចេញបន្តិច ដើម្បីឱ្យមើលទៅកាន់តែទំនើប និងជាលក្ខណៈឌីជីថល ដែលធ្វើឡើងនៅមុនព្រឹត្តិការណ៍ Mobile World Congress នៅក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។
លោក Pekka Lundmark នាយកប្រតិបត្តិក្រុមហ៊ុន Nokia បានបញ្ជាក់ថា ខ្លួនកំពុងកែប្រែយុទ្ធសាស្រ្តថ្មី ដើម្បីស្តារប្រេនខ្លួនឡើងវិញដែលឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្ន។ លោកនិយាយថា ក្នុងផ្នត់គំនិតមនុស្សជាច្រើន Nokia នៅតែជាប្រេនទូរសព្ទចល័តដ៏ជោគជ័យមួយដដែល ប៉ុន្តែនោះមិនមែនជាអ្វីដែល Nokia បានធ្វើនោះទេ។
លោកពន្យល់ថា ក្រុមហ៊ុនរបស់លោកចង់ចាប់ផ្តើមនូវប្រេនថ្មីមួយ ដែលផ្តោតខ្លាំងទៅលើបណ្តាញ និងឌីជីថលនីយកម្មឧស្សាហកម្ម ពោលគឺខុសគ្នាស្រឡះពីទូរសព្ទចល័ត៕