BURN X FLASH មានថ្វីដៃមិនធម្មតាផ្ដួលដៃគូ ៣-១ (ហ្គេម) ក្លាយជាជើងឯកថ្នាក់ជាតិ
- 2023-02-27 10:41:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BURN X FLASH មានថ្វីដៃមិនធម្មតាផ្ដួលដៃគូ ៣-១ (ហ្គេម) ក្លាយជាជើងឯកថ្នាក់ជាតិ
ចន្លោះមិនឃើញ
ក្រុមកីឡាករអេឡិចត្រូនិក BURN X FLASH មានថ្វីដៃមិនធម្មតាពិសេសការផ្ដួលដៃគូនៅវគ្គផ្ដាច់ព្រ័ត្រជើងឯកថ្នាក់ជាតិ Road to 32nd SEA GAMES 2023 លើវិញ្ញាសា Mobile Legend Bang Bang ដោយលទ្ធផល ៣-១ (ហ្គេម) ក្លាយជាជើងឯកកាលពីថ្ងៃទី២៦ ខែកុម្ភៈ ២០២៣។
ក្រោយពីការប្រកួតជម្រុះតាំងពីថ្ងៃទី១៧ ដល់ ១៩ ខែកុម្ភៈ និងវគ្គផ្ដាច់ព្រ័ត្រថ្ងៃទី២៦ ខែកុម្ភៈ ២០២៣ ម្សិលមិញនេះសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានរកឃើញជើងឯកថ្នាក់ជាតិហើយដោយផ្នែកនារីបានលើក្រុម DG Angelz និងផ្នែកបុរសបានលើក្រុម BURN X FLASH។
ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ បានឲ្យដឹងថា កីឡាគឺមានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែសូមគោរពគ្នាទៅវិញទៅមកមិនមែនប្រមាថមើលងាយគ្នានោះឡើយ។ ភាពខ្លាំងរបស់កីឡាករ កីឡាការិនីមិនមែនការឌឺដងដាក់គ្នានោះទេ អ្នកដែលខ្លាំងពិតប្រាកដក្នុងវិស័យកីឡា E-Sports គឺការចូលរួមប្រកួតជាផ្លូវការ ការទទួលពានផ្លូវការរបស់សហព័ន្ធ។
ឯកឧត្ដមសូមឲ្យរួមគ្នាទាំងសហព័ន្ធ ទាំងក្រុមកីឡាករ កីឡាការិនីខំប្រឹងប្រែងពង្រឹងសមត្ថភាពដើម្បីដណ្ដើមមុខមាត់ជូនប្រទេសជាតិនៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ អំឡុងខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។
បញ្ជាក់ដែរថាវគ្គផ្ដាច់ព្រ័ត្រជើងឯកថ្នាក់ជាតិ Road to 32nd SEA GAMES 2023 នេះធ្វើឡើងកាលពីល្ងាចម្សិលមិញនៅផ្សារទំនើប AEON 2។ ជើងឯកផ្នែកនារីបានលើក្រុម DG Angelz ក្រោយឈ្នះក្រុម CFU Serendipity ៣-១ (ហ្គេម) ចំណែកផ្នែកបុរសបានលើក្រុម BURN X FLASH បន្ទាប់ពីផ្ដួលក្រុម CFU GAMING ដោយលទ្ធផល ៣-១ (ហ្គេម) ដូចគ្នា។ ការប្រកួតនេះដែរគឺក្រោមកិច្ចសហការរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងរៀបចំជាមួយក្រុមហ៊ន T.Y Media & Advertising៕