ក្រុមហ៊ុនធានារ៉ាប់រង FWD Cambodia និងការិយាល័យតំណាង ACCA ចាប់ជាដៃគូគ្នា លើកកម្ពស់វិស័យគណនេយ្យ និងហិរញ្ញវត្ថុនៅកម្ពុជា

  • 2023-02-27 10:39:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia និងការិយាល័យតំណាង ACCA ប្រចាំព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅការិយាល័យក្រុមហ៊ុន FWD Cambodia ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រុមហ៊ុន FWD Cambodia គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេបង្អស់នៅកម្ពុជា ដែលបានចុះហត្ថលេខាជាមួយសមាគមគណនេយ្យដែលមានជំនាញវិជ្ជាជីវៈឈានមុខគេរបស់ពិភពលោកមួយនេះ។

តាមរយៈកិច្ចសហការនេះ ស្ថាប័នទាំងពីរនឹងរួមដៃគ្នាផ្ដល់នូវចំណេះដឹង បទពិសោធ ជំនាញ ក៏ដូចជាឱកាសអភិវឌ្ឍន៍សមត្ថភាព និងការងារដល់សិស្ស និស្សិតដែលកំពុងសិក្សា ឬបញ្ចប់ការសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ស្របតាមស្ដង់ដាអន្តរជាតិ។

កញ្ញា ថៃ សុច័ន្ទណា នាយិកាគ្រប់គ្រងនាយកដ្ឋានហិរញ្ញវត្ថុ និងនាយិកាចាត់ការទូទៅស្ដីទី នៃក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ «ខ្ញុំមានក្តីសោមនស្សរីករាយក្រៃលែងដែលក្រុមហ៊ុន FWD Cambodia អាចសហការជាមួយ ការិយាល័យតំណាង ACCA ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនាងខ្ញុំជឿជាក់ថានេះជាការបើកទំព័រថ្មីមួយសម្រាប់យើងខ្ញុំ ក៏ដូចជាសម្រាប់វិស័យធានារ៉ាប់រងអាយុជីវិតផងដែរ។ ភាពចម្រុះគ្នានៃធនធានមនុស្ស កេរ្ត៍ឈ្មោះ និងបទពិសោធដែលពួកយើងមាន នឹងរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុ ជាពិសេសការអនុវត្តជាក់ស្ដែងនៃជំនាញនេះក្នុងក្រុមហ៊ុនផ្ដល់សេវាកម្មការពារហិរញ្ញវត្ថុលំដាប់អន្តរជាតិដូចជា FWD Cambodia»។

លោក នូវ រតនា នាយកការិយាល័យតំណាង ACCA ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ «ភាពជាដៃគូដែលពួកយើងចាប់ផ្ដើមថ្ងៃនេះជាមួយក្រុមហ៊ុន FWD Cambodia នឹងអនុញ្ញាតឱ្យយើងផ្ដល់ការគាំទ្រ និងជួយសិស្ស និស្សិត ឬនិយោជិតដែលបំពេញការងារក្នុងផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ក្នុងកម្រិតមួយដែលកាន់តែស៊ីជម្រៅលើជំនាញនេះ។ ស្ថាប័នទាំងសងខាងសុទ្ធតែមានសុទិដ្ឋិនិយម និងភាពជឿជាក់ក្នុងការជួយតម្រង់ទិស និងការគាំទ្រតាមគ្រប់លទ្ធភាពដើម្បីរួមចំណែកពង្រឹងវិស័យដ៏សំខាន់នេះក្នុងប្រទេសកម្ពុជា»។

អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD

ក្រុមហ៊ុន FWD (FWD Group) ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមាន ទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតលើការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។

ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជា ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.fwd.com.kh ឬហ្វេសបុកផេក FWD Cambodia

អំពីសមាគម ACCA

សមាគម ACCA (Association of Chartered Certified Accountant) គឺជាសមាគមគណនេយ្យដែលមានជំនាញវិជ្ជាជីវៈឈានមុខគេបំផុតរបស់ពិភពលោក ដែលបានជួយគាំទ្រ និងបណ្តុះបណ្តាលគណនេយ្យករជំនាញប្រមាណ ២សែននាក់ និងសិស្សនិស្សិតជាង ៥សែននាក់ ក្នុងដំណើរអាជីពរបស់ពួកគាត់។ សមាគម ACCA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩០៤ និងបច្ចុប្បន្នមានវត្តមាននៅ ១៧៨ ប្រទេសជុំវិញពិភពលោក។

អត្ថបទថ្មី