សហព័ន្ធ​​ល្បុក្កតោ​ ចាប់​ដៃ​ជា​មួយ​កងអង្គរក្ស​បង្កើត​ទស្សនីយភាព​អស្ចារ្យ​ក្នុង​ពិធី​បើក-បិទ​ ស៊ីហ្គេម​

  • 2023-02-28 05:14:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​ នឹង​ចាប់​ដៃ​ជា​មួយ​កងកម្លាំង​បញ្ជា​ការដ្ឋាន​អង្គរក្ស​ ១ ២០០នាក់ ​សម្ដែង​ទស្សនីយភាព​អស្ចារ្យ​ក្នុង​ពិធី​បើក-បិទ​ នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ នៅ​កម្ពុជា​ ខណៈ​ម្សិលមិញ​នេះ​ចាប់​ផ្ដើម​បើក​វគ្គ​ហ្វឹកហ្វឺន​ហើយ។​

លោក​ អ៊ូ​ តារា

លោក​ អ៊ូ​ តារា​ តំណាង​សហព័ន្ធ​ល្បុក្កតោ​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ពិធី​បើក​ ស៊ីហ្គេម​ លើក​ទី៣២​ របស់​កម្ពុជា​នេះ​នឹង​មាន​ការ​សម្ដែង​ពី​សំណាក់​កង​អង្គរក្ស​ចំនួន​ ១ ២០០នាក់​ សហការ​ជា​មួយ​សហព័ន្ធ​ដើម្បី​បង្កើត​ជា​ទស្សនីយភាព​អស្ចារ្យ។​ ក្នុង​ការ​សម្ដែង​នៅ​ពិធី​បើក​នោះ​រួម​មាន​ជា​២ទម្រង់​ផ្សេង​គ្នា​ ទី១​ ទ័ព​សម័យ​អង្គរ​ បង្ហាញ​ពី​ភាព​រុងរឿង​នៅ​សម័យកាល​នោះ​ ទី២ ​ល្បុក្កតោ​សម័យ​ទំនើប​ ដែល​នឹង​បង្ហាញ​ពី​ទំនើបកម្ម​នៃ​ក្បាច់គុន​បុរាណ​មួយ​នេះ​ជាមួយ​ចង្វាក់ភ្លេង​ និង​អំពូល​ LED​ ចេញ​ជា​ទស្សនីយភាព​នៃភាពរុងរឿង​នៅ​កម្ពុជា។​

ឧត្ដមសេនីយ៍ឯក​ ឌៀង សារុន

តំណាង​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ ចំពោះ​កម្លាំង​ចូលរួម​នេះ​គឺ​បាន​ការ​អនុញ្ញាត​ពី​ឯកឧត្ដម​ ហ៊ី​ ប៊ុនហៀង​ សហការ​បញ្ជូន​កង​អង្គរក្ស​ដើម្បី​ហ្វឹកហាត់​សម្ដែង​នៅ​ពេល​នោះ។​ ម្សិលមិញ​នេះ​សហព័ន្ធ​រួម​មួយ​ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ ឌៀង សារុន ​នាយរង​សេនាធិការ​ចម្រុះ​ ខ​ ភ​ ម​ មេ​បញ្ជាការ​រង​បញ្ជា​ការដ្ឋាន​អង្គរក្ស​បាន​ធ្វើ​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​ជា​ផ្លូវ​ការ​ហើយ​នៅ​ក្រុងតាខ្មៅ។​

ទិដ្ឋភាពបើកវគ្គម្សិលមិញ

បញ្ជាក់​ដែរ​ថា​ កង​អង្គរក្ស​ដែល​ហ្វឹកហ្វឺន​ត្រៀម​សម្ដែង​នៅ​ពិធីបើក-បិទ​ ស៊ីហ្គេម​ នេះ​មាន​ចំនួន​ ១ ២០០​នាក់។​ វគ្គ​ហ្វឹកហ្វឺន​នេះ​ធ្វើ​ឡើង​រយៈពេល​ជាង​ ២ខែ​រហូត​ដល់​ថ្ងៃ​បើក​ស៊ីហ្គេម​ ជា​ផ្លូវ​ការ​តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី