លម្អិត​ពី​គ្រឿង​ពេជ្រ​មហាសាល ឱក សុគន្ធ​កញ្ញា ពាក់​ឡើង​ច្រៀង​លើ​ឆាក​យ៉ាង​កម្រ!

  • 2023-03-03 07:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱក សុគន្ធ​កញ្ញា តារា​ចម្រៀង​ស្រី​ជួរ​មុខ​របស់​ផលិតកម្មហង្សមាស បាន​ធ្វើ​ឲ្យ​ទស្សនិកជន​បើក​ភ្នែក​ធំ​ៗ​ដោយ​សារ​តែ​បាន​ពាក់​គ្រឿង​ពេជ្រ​ស្រោច​ខ្លួន​យ៉ាង​កម្រ​ឡើង​លើ​ឆាក​តន្ត្រី​សាធារណៈ។

ជា​ធម្មតា សិល្បករ​ល្បីៗ មិន​សូវ​និយមអួត​សំញ៉ែង​គ្រឿង​អលង្ការ​មាន​តម្លៃ​រាប់លាន​ជា​សាធារណៈ​នោះ​ទេ ប៉ុន្តែ​កាល​ពី​ខែ​មុន ឡើង​ឆាក​កម្មវិធី​របស់ ជំទាវឧកញ៉ា ទ្រី ដាណា គេ​ឃើញ​ឱក សុគន្ធ​កញ្ញា ពាក់​ពេជ្រ​ស្រោច​ខ្លួន មាន​តម្លៃ​មហាសាល។

ក្នុង​ឱកាស​នោះ សុគន្ធកញ្ញា បាន​បង្ហាញ​ខ្លួន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​លើ​ឆាក​តន្ត្រី​របស់​សេដ្ឋីនី​ល្បី​ឈ្មោះ​ខាង​ជំនួញ​អនឡាញ និង​សប្បុរសធម៌។ តារា​ស្រី បាន​ធ្វើ​ឲ្យ​ការ​ចាប់​អារម្មណ៍​ដល់​ទៅ​២ ក្នុង​កម្មវិធី​តែ​១ក្នុង​នោះ ទី១ អ្នក​នាង ត្រូវ​បាន​គេ​ប្រកាស​ថា​ជា BA របស់​ហាង​ពេជ្រ ដាណា ទ្រី។ ដោយ​ឡែក​ទី២ គឺ​នៅ​ពេល​ពិធីករ បាន​ប្រកាស​ពី​តម្លៃ​គ្រឿង​អលង្ការ​ដែល​ពាក់​ពេញ​មួយ​តួ​ខ្លួន​របស់​តារា​ស្រី ដែល​មាន​តម្លៃ​ដល់​ទៅ​ជិត ៤លាន​ដុល្លារ​អាមេរិក​ឯណោះ។

តម្លៃ​ដ៏​មហាសាល​នេះ ត្រូវ​បាន​ចែក​ទៅ​តាម​ប្រភេទ​ដូច​ត​ទៅ៖

១.មកុដ​ពេជ្រ តម្លៃ ១៥១ ៨២៥ដុល្លារ​អាមេរិក

២.ខ្សែកស្វារ៉េពេជ្រ ៩៧២ ៩៦៦.៥០ដុល្លារ​អាមេរិក

៣.ក្រវិល​ពេជ្រ ២៦ ៤៥២ដុល្លារ​អាមេរិក

៤.កងដៃពេជ្រ ១៩៨ ១៥៥.៥០ដុល្លារ​អាមេរិក

៥.ខ្សែដៃពេជ្រ ១ ៩២៣ ២៧៣.៧៥ដុល្លារ​អាមេរិក

៦.ចិញ្ចៀនពេជ្រ​ដៃ​ស្ដាំ ៣៥៨ ៩៨៩.៥០ដុល្លារអាមេរិក

ចិញ្ចៀនពេជ្រដៃឆ្វេង ៣៦១ ២១២ដុល្លារអាមេរិក

សរុប៖ ៣ ៩៩២ ៨៧៤.២៥ដុល្លារ​អាមេរិក

អត្ថបទ៖ ទារិកា