បើឱ្យ​ជ្រើសរើស! ភាគច្រើន​បំផុត​គេយក Hybrid ហើយ​ មិនយកឡាន​អគ្គិសនីទេ ក្នុងនោះ RAV4 និង CR-V នាំមុខគេ

  • 2023-03-07 02:38:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសិក្សា​មួយបានរកឃើញ​ថា អ្នកប្រើប្រាស់រថយន្ត​ភាគច្រើន​បំផុត​ពេញចិត្ត​ជ្រើសរើស​យករថយន្ត​ប្រភេទ Hybrid ​ជាងរថយន្តអគ្គិសនី។ ក្នុងនោះ​មូលហេតុ​ដែលភាគច្រើន​មិនជ្រើសរើស​យករថយន្ត​អគ្គិសនី គឺពាក់ព័ន្ធ​នឹង​ចម្ងាយបើកបរ និង​បារម្ភពីការខ្វះ​ស្ថានីយសាកអាគុយ​ជាដើម។ នេះបើតាម​របាយការណ៍របស់ The Kelley Blue Book Brand Watch។

ការ​ស្រាវជ្រាវ​នេះ ក៏បាន​រកឃើញទៀតថា រថយន្ត​​ប្រភេទ Hybrid ដែល​មានការពេញ​និយម​បំផុត​នៅអាមេរិក​នោះ គឺជារថយន្ត Toyota RAV4 លេខ១, Honda CR-V លេខ២ និង Highlander លេខ៣។ ចំណែករថយន្ត Toyota Prius ស្ថិតនៅលេខ១០ឯណោះ។

ជាមួយគ្នានេះ រថយន្តប្រភេទប្រណីត ដែល​ស្ថិតក្នុងការសម្រេច​ចិត្ត​របស់អ្នកប្រើប្រាស់​គឺ​ជារថយន្ត Enclave លេខ១, Escalade លេខ២, MDX លេខ៣ និង RX លេខ៤៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី