កុំឃើញថា អត់សូវមានអ្នកប្រើស្មាតហ្វូនបត់អេក្រង់ តែអ្នកនឹងភ្ញាក់ផ្អើលចំពោះតួលេខលក់
- 2023-03-07 07:54:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឃើញថា អត់សូវមានអ្នកប្រើស្មាតហ្វូនបត់អេក្រង់ តែអ្នកនឹងភ្ញាក់ផ្អើលចំពោះតួលេខលក់
ចន្លោះមិនឃើញ
ថ្វីត្បិតនៅកម្ពុជា ការប្រើប្រាស់ស្មាតហ្វូនបត់អេក្រង់នៅមានកម្រិតទាប ឬអ្នកខ្លះសឹងតែមិនធ្លាប់ឃើញទៅទៀត ប៉ុន្តែការលក់ឧបករណ៍នេះនៅលើពិភពលោក មានចំនួនច្រើនគួរឱ្យកត់សម្គាល់ ក្នុងនោះ Samsung គ្របដណ្តប់ទីផ្សារស្មាតហ្វូនបត់អេក្រង់ច្រើនជាងគេបង្អស់ដល់ ៨០% ឯណោះ ក្នុងឆ្នាំ២០២២។
យោងតាមទិន្នន័យពី Canalys ដែលជាក្រុមហ៊ុនវិភាគទីផ្សារបច្ចេកវិទ្យានាំមុខគេ បានបង្ហាញឱ្យដឹងថា ស្មាតហ្វូនបត់អេក្រង់ចំនួន ១៤,២លានគ្រឿងត្រូវបានលក់ក្នុងអំឡុងឆ្នាំ២០២២ ក្នុងនោះ ១២លានគ្រឿងហើយ គឺជាប្រេន Galaxy របស់ Samsung។
តែទោះជាយ៉ាងណាក៏ដោយ ចំនួននេះគឺនៅមិនទាន់បំពេញតាមមហិច្ឆតារបស់ក្រុមហ៊ុនយក្សកូរ៉េនេះនៅឡើយទេ បើទោះបីជាកំពុងនាំមុខគេដាច់ឆ្ងាយហើយក៏ដោយ ព្រោះពេលនេះ មានក្រុមហ៊ុនជាច្រើន ជាពិសេសក្រុមហ៊ុនចិនធំៗ ចាប់ផ្តើមចូលប្រឡូកក្នុងសមរភូមិស្មាតហ្វូនបត់អេក្រង់នេះទៅហើយ។
ថ្មីៗនេះ ស្មាតហ្វូនបត់អេក្រង់ Pixel Fold របស់ Google ត្រូវបានលេចធ្លាយលើអនឡាញ ខណៈ Oppo នឹងប្រកាសចេញស្មាតហ្វូនបត់អេក្រង់ជំនាន់ទី២ Find N2 Flip។ ជាមួយគ្នានេះ ក្រុមហ៊ុន Honor បានបញ្ចេញស្មាតហ្វូនបត់អេក្រង់ទីមួយរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ Mobile World Congress ផងដែរ៕