G-Devith និង លឹម តិចម៉េង នឹង​ធ្វើ​ឱ្យកក្រើកឆាកសម្តែងនៅកម្មវិធីពាន​រង្វាន់ Pleng 2023

  • 2023-03-07 10:31:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់តែកក្រើកសម្រាប់កម្មវិធី Pleng Music Awards 2023!!! ក្រោយពីការដាក់ប្រកាសឱ្យធ្វើការបោះឆ្នោតជ្រើសរើសម្ចាស់ពាន Pleng Music Awards 2023 មិនទាន់បានប៉ុន្មានផង ពេលនេះក៏មានព័ត៌មានរីករាយបន្ថែមលើសពីនេះទៀត ពោលគឺមានការចូលរួមសម្ដែងពិសេសពីតារារ៉េបកំពុងមានឈ្មោះបោះសម្លេង លោក G-Devith, កម្លោះតូច លីម តិចម៉េង, អ្នកនាង មាស សុខសោភា, ម្ចាស់បទមនោសញ្ចេតនាសម័យថ្មី Kai, លោក ហួរ ឡាវី, ពេជ្ជរិទ្ធ, កញ្ញា នៅ ដាណា និងតារាកិត្តិយសដែលមានឈ្មោះបោះសម្លេងពីអតីតភាព និង បច្ចុប្បន្នភាពជាច្រើនរូបទៀត បន្ថែមពីលើការចូលរួមជាកិត្តិយសរបស់ តារាកិត្តយសជា ៥០០ នាក់គ្រប់ជំនាន់ ព្រមទាំងអ្នកគាំទ្ររហូតដល់ជាង ២ ០០០នាក់ យ៉ាងកក្រើក នៅក្នុងសាលតែមួយនៃបុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) ភីអេច ហ្គេ្រនហល ហ្រ្គេនបលរ៉ូម!

នេះជាកម្មវិធីសិល្បករដ៏ធំបំផុតប្រចាំប្រទេសកម្ពុជាតែមួយគត់ដែលមានការចូលរួមពីសំណាក់សិល្បករជាង ៥០០នាក់មកប្រមូលផ្ដុំនៅទីតាំងតែមួយ ដើម្បីចូលរួមជាសក្ខីភាពក្នុងរាត្រីកាលនៃការ ផ្ដល់ពានរង្វាន់ Pleng Music Awards 2023។

សូមចូលរួមឱ្យបានច្រើនកុះករ នៅក្នុងកម្មវិធីដ៏រំភើបញាប់ញ័រ ជាមួយនឹងផ្ទាំងទស្សនីយភាពដែលលោកអ្នកមិនដែលបានទស្សនាពីមុនមក រួមជាមួយនឹងកម្រាលក្រហមដ៏វែងជាងគេបំផុត ទើបញ៉ាំងឱ្យម្ចាស់ពានទាំងអស់កាន់តែមានមោទនភាពចំពោះស្នាដៃកន្លងមក។ Pleng សូមចូលរួម និងលើកទឹកចិត្តសិល្បករ សិល្បការីទាំងឡាយរាល់ដែលមានស្នាដៃ និងលើកតម្កើងវិស័យសិល្ប:នៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនទៅមុខ។

ចូលទៅបោះឆ្នោតជូនអាយដលរបស់អ្នកឥឡូវនេះតាមរយៈ https://pma.pleng.com.kh/ ក៏ដូចជាអាចចូលរួមទិញសំបុត្រចូលរួមទស្សនា Pleng Music Awards 2023 ឥឡូវនេះតាមរយៈ App LIVE. By Wonderpass ឆ្នាំនេះនឹងរៀបចំឡើងនៅ៖ ថ្ងៃទី18 ខែមីនា ឆ្នាំ 2023 ចាប់ពីម៉ោង 4:00 ល្ងាច! បុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) ភីអេច ហ្គេ្រនហល ហ្រ្គេនបលរ៉ូម!