Audi ចេញលក់កង់ភ្នំ ប្រភេទប្រើអគ្គិសនីថ្មី តែឃើញតម្លៃហើយអាចប្រែចិត្ត
- 2023-03-09 02:52:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Audi ចេញលក់កង់ភ្នំ ប្រភេទប្រើអគ្គិសនីថ្មី តែឃើញតម្លៃហើយអាចប្រែចិត្ត
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Audi បានចាប់ដៃជាមួយក្រុមហ៊ុនផលិតកង់អគ្គិសនីរបស់អ៊ីតាលី ឈ្មោះថា Fantic ដើម្បីផលិតកង់អគ្គិសនីរួមគ្នាមួយ ដែលយកគំរូតាមរថយន្ត Audi RS Q e-tron Dakar Racer មើលទៅពិតជាទាក់ទាញខ្លាំងមែនទែន។
គួរឲ្យដឹងដែរថា ក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងតែចាប់អារម្មណ៍ និង ងាកមកផលិតកង់ ដោយក្នុងនោះរួមមានទាំង ក្រុមហ៊ុន GMC, Polestar និង Porsche ផងដែរ។
កង់ភ្នំអគ្គិសនីរបស់ Audi បំពាក់ម៉ូទ័រអគ្គិសនីមួយកម្លាំង ២៥០វ៉ាត់ (Brose S-MAG 36 Volt 250 Watt) ដែលអាចបង្កើតកម្លាំងរមួល ៩០ញ៉ូតុនម៉ែត្រ ហើយប្រើកញ្ចប់អាគុយអគ្គិសនី ទំហំ ៧២០វ៉ាត់ម៉ោង។ តួខ្លួនរបស់កង់ត្រូវបានផលិតឡើងដោយអាលុយមីញ៉ូម និង ដងកែប Carbon Fiber។ វាប្រើសំបកកង់គ្មានពោះវៀន ម៉ាក Vittoria និង កាំម៉ាក Mavic E-DEEMAX ដោយសំបកនៅខាងក្រោយទំហំ ២៧,៥អ៊ីញ និង ទំហំ ២៩អ៊ីញ នៅខាងមុខ។
សូមបញ្ជាក់ដែរថា កង់ Audi ដែលមិនទាន់មានឈ្មោះ ប៉ុន្តែគេហៅថា "The Audi electric mountain bike powered by Fantic” នេះ មានតម្លៃចាប់ពី ៨,៤៩៩ផោន ឬ ប្រហែល ១០,០៧០ដុល្លារ នៅលើទីផ្សារបរទេស៕