សប្បាយៗត្រជាក់ត្រជុំ! តំបន់លេងទឹក នឹង​ត្រូវ​រៀបចំ​ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

  • 2023-03-09 04:54:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​​ដែលនឹង​ធ្វើឡើង​នៅអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ​ខាងមុខនេះ នឹងមាន​ការរៀបចំ​​តំបន់លេងទឹកមួយ​សម្រាប់​អ្នកចូលរួម​ក្នុងព្រឹត្តិការណ៍​នេះ។ នេះបើយោងតាមការបង្ហោះ​នៅលើ​ទំព័រហ្វេសប៊ុក «ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត»។

ជាមួយគ្នានេះ ប្រភពដដែលបង្ហាញ​ទៀតថា កម្មវិធី​ត្រជាក់ត្រជុំ​នេះ​ ដែលហៅថាជា​កម្មវិធីតោះតោះលេងទឹក នឹង​ធ្វើឡើង​នៅបរិវេណត្រពាំងសេះ​មុខប្រាសាទអង្គរវត្ត ក្នុងគោលបំណង​បង្ហាញពី​ល្បែងកម្សាន្ត ដែលប្រជាជនខ្មែរនិយមលេងតៗគ្នា និង ល្បែងថ្មីៗដែលកំពុងពេញនិយមក្នុងពេលបច្ចុប្បន្ន ព្រមទាំងបំផុសស្មារតី និងបង្កើនការចូលរួមលេងកម្សាន្តល្បែងដែលមានសាមគ្គីទាក់ទងនឹងទឹក។

មិនត្រឹមតែប៉ុណ្ណោះ តោះតោះលេងទឹក នឹងមានការរៀបចំទីតាំងសម្រាប់ក្មេងៗលេងកម្សាន្ត កម្មវិធីប្រកួតម៉ារ៉ាតុង និងកម្មវិធីជិះកង់ធ្លាក់ទឹកផងដែរ។ ទន្ទឹម​នឹង​នេះ ក៏​នឹងមានវង់តន្រ្តីស្គរដៃរបស់ក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីបង្កបរិយាកាសឲ្យកាន់តែមានភាពអ៊ូអរ និង សប្បាយរីករាយក្រោយការលេងល្បែងកម្សាន្ត៕

អត្ថបទ៖ សំភី