ជើងខ្លាំងប៉ះជើងខ្លាំងហើយ! ទាំងនេះគឺជា បេក្ខភាពត្រៀមឡើងកាន់ពាន Pleng ឆ្នាំ ២០២៣

  • 2023-03-11 07:47:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខភាពអ្នកឈរឈ្មោះ​ដណ្ដើមពាន​ PMA 2023 (Pleng Music Awards) ត្រូវបាន​បង្ហាញហើយ ក្រោយសម្រិតសម្រាំងជាពិសេសបំផុត។

ឆ្នាំនេះ​ កម្មវិធីប្រគល់ពាន​រង្វាន់ Pleng 2023 នឹងរៀបចំឡើងនៅថ្ងៃទី ១៨ខែមីនា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៤ ល្ងាច ក្នុងបុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) ភីអេច ហ្គ្រេនហល ហ្រ្គេនបលរ៉ូម ដោយមាន​ការចូលរួមពីសំណាក់តារាល្បីៗជា​ច្រើននាក់។

សម្រាប់បេក្ខភាពដែលត្រូវបាន​ជ្រើសរើស គឺគិតទៅលើប្រជាប្រិយភាព និងសមទ្ធិផលស្នាដៃដែលពួកគេ​បាន​សម្រេចដ៏ជោគជ័យកន្លងមក កាលពីឆ្នាំ ២០២២។ ដូច្នេះជាការបង្ហាញជារួម សូមមកដឹងនវូវបេក្ខភាព របស់ពានសំខាន់ៗពី PMA ឆ្នាំ ២០២៣ ដូចខាងក្រោម៖

គួរបញ្ជាក់ផងដែរថា ជ័យលាភីពានរង្វាន់ដែលពឹងផ្អែកទៅលើការបោះឆ្នោ តដូចដែលបានបង្ហាញ់ខាងលើ នឹងត្រូវបានកំណត់តាមរយៈការបោះឆ្នោតពីសំណាក់ សាធារណជន (ស្មើរនឹង ៤០ ភាគរយនៃពិន្ទុសរុប) ជាមួយនឹងការដាក់ពិន្ទុពីអ្នកជំនាញក្នុងវិស័យតន្រ្តី (ស្មើនឹង ៤០ ភាគរយនៃពិន្ទុសរុប) និងចំនួនសរុបនៃការស្តាប់របស់សិល្បករ សិល្បការនី និង បទចម្រៀងនៅលើកម្មវិធីទូរស័ព្ទដៃ Pleng ផងដែរ (ស្មើនឹង ២០ ភាគរយនៃពិន្ទុសរុប) ។

អ្នកអាចចូលរួមទិញសំបុត្រចូលរួមទស្សនា ការដើរលើកម្រាលព្រំក្រហម ការប្រគល់ពានរង្វាន់ និងការសម្ដែងពិសេសពីសំណាក់តារាល្បីៗជាច្រើនរូបទៀត។

ទិញសំបុត្រចូលរួមឥឡូវនេះតាមរយៈ App LIVE. By Wonderpass ៖ https://wonderpass.asia/event/pleng_music_awards_2023