ត្រៀមស្ដាប់បទដំបូងនៅទ្រនំថ្មី! យ៉ង់ ច័ន្ទនីតា ទើបប្រាប់ ខាន់ ជេមស៍ ថា "ជីវិតខុសពី ជីវ៉ាន់ស៊ុយ"

  • 2023-03-10 07:52:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃមុន គេឃើញតារាចម្រៀង ខាន់ ជេមស៍ ដឹកដៃកូនស្រីរបស់លោកចុះកុងត្រាព្រមគ្នាក្នុងនាមជាតារាចម្រៀងផលិតកម្ម Galaxy។ ថ្ងៃនេះ ខាន់ ជេមស៍ ទទួលបានទំនុកច្រៀងថ្មីពីអ្នកនិពន្ធ យ៉ង់ នីតា ដើម្បីបង្ហើសំនៀងរបស់ខ្លួនជាលើកដំបូងនៅលើទ្រនំថ្មី ហើយបទនេះគ្រោងចេញក្នុងពេលឆាប់ៗនេះ។

លោក ខាន់ ជេមស៍ បានបង្ហាញសកម្មភាពកញ្ញា យ៉ង់ នីតា ប្រាប់ប៉ារ៉ូល ឬទំនុកច្រៀងថ្មីសម្រាប់រូបលោកនៅក្នុងស្ទូឌីយោ តាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៨ ខែមីនា។ បើទោះបីជាលោក និងផលិតកម្ម មិនទាន់បញ្ចេញចំណងជើង ឬខ្លឹមសារបទដំបូងរបស់លោកនេះ ប៉ុន្ដែតាមរយៈឃ្លីបវីដេអូខ្លីមួយបង្ហាញថា៖ “គេក្រោកធ្វើការអស់ នៅសល់តែខ្ញុំ និងអាមិត្ដទូរទស្សន៍ មេឃភ្លឺហើយនោះ នៅតែមិនទាន់ស្វាង។ ជីវិត ខុសពីជីវ៉ាន់ស៊ុយ ព្រឹកឡើងមុខស្អុយ យប់ឡើងសើចហាសៗ”។

បន្ទាប់ទទួលបានទំនុកច្រៀង និងសមបន្ដិចជាមួយអ្នកនិពន្ធ លោកក៏ទទួលបានការកំណត់ពេលចូលស្ទូឌីយូ ដើម្បីថតចម្រៀងក្នុងពេលឆាប់ៗ។ លោកប្រាប់ទៅអ្នកនិពន្ធថា ទំនុកច្រៀងនេះ គឺត្រូវចិត្ដលោកតែម្ដង ព្រោះតាំងពីដើមរៀងមកលោកចូលចិត្ដតែច្រៀងចង្វាក់បែបនេះ។ ទន្ទឹមនឹងបទចម្រៀងដំបូងរបស់ឪពុកក្នុងផលិតកម្មថ្មីជិតចេញជាផ្លូវ ក៏មានអ្នកគាំទ្រជាច្រើនរង់ចាំស្ដាប់បទថ្មីរបស់កញ្ញា Amie ដែលត្រូវជាកូនស្រីរបស់លោក ខាន់ ជេមស៍ នោះផងដែរ៕

ជិន សុភ័ក្ដ្រ