រាប់ថយក្រោយ ស៊ីហ្គេម ២០២៣ (SEA Games 2023)

នៅសល់ពេល 100 ថ្ងៃ, 0 ម៉ោង, 0 នាទី, 0 វិនាទី

Corolla លក់ដាច់ជាងគេ​បំផុត​ ឯ​ Ford ស៊េរី F ក៏ខ្លាំងដែរ ខណៈ Camry និង CR-V ស្ថិតក្នុង Top 10

  • 2023-03-14 04:11:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota នៅតែរក្សាភាពខ្លាំងក្លាបំផុត​របស់ខ្លួន​ក្នុងពិភពលោក ដោយកាលពីឆ្នាំ២០២២ រថយន្ត​ជាច្រើនម៉ូឌែល​របស់ខ្លួន បាន​លក់ដាច់​ស្ថិតក្នុង Top10 ជាពិសេស​គឺ Toyota Corolla ដែលនាំមុខគេ។ នេះបើយោងទិន្នន័យ​ដែល​ទើបបង្ហាញ​ចេញ​ដោយសភា​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​របស់​ប្រទេសអូស្ត្រាលី។ ទិន្នន័យ​នេះ គឺ​ប្រមូលចេញ​ពី​តួលេខ​នៃការលក់​​រថយន្តថ្មីៗ​ក្នុងឆ្នាំ​២០២២​ នៅប្រទេស​ចំនួន ១៦២។

សូមមើលចំណាត់ថ្នាក់ និង​តួលេខខាងក្រោមនេះ៖

១. Toyota Corolla លក់បានចំនួនជាង ១,១២លានគ្រឿង

២. Toyota RAV4 លក់បាន​ចំនួនជាង ៨៦ម៉ឺនគ្រឿង

៣. Ford F-Series លក់បាន​ចំនួនជាង ៧៨ម៉ឺនគ្រឿង

៤. Tesla Model Y លក់បាន​ចំនួនជិត ៧៦ម៉ឺនគ្រឿង

៥. Toyota Camry លក់បាន​ចំនួនជាង ៦៦ម៉ឺនគ្រឿង

៦. Chevrolet Silverado លក់បាន​ចំនួនជាង ៥៩ម៉ឺនគ្រឿង

៧. Honda CR-V លក់បាន​ចំនួនជាង ៥៩ម៉ឺនគ្រឿង

៨. Toyota HiLux លក់បាន​ចំនួនជាង ៥៦ម៉ឺនគ្រឿង

៩. Hyundai Tucson លក់បាន​ចំនួនជិត ៥៥ម៉ឺនគ្រឿង

១០. Ram pick-up លក់បាន​ចំនួនជាង ៥៤ម៉ឺនគ្រឿង។

ជារួម កាលពីឆ្នាំ២០២២ Toyota បានលក់​រថយន្ត​ច្រើនជាងគេ​ទាំងអស់​ក្នុងពិភពលោក ​សរុប ១០,៤៨លានគ្រឿង ដោយរាប់បញ្ចូល​ទាំង Lexus, Daihatsu និង Hino​ ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី