តោះម៉ាក់ប៉ា! ចុងសប្ដាហ៍មិនដឹងទៅណា នាំកូនៗមកទស្សនាពិព័រណ៍គ្រួសារចុងសប្តាហ៍ (FAMFAIR) នៅសណ្ឋាគារកាំបូឌីយ៉ាណា

  • 2023-03-14 10:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុកម្ដាយមានកូនតូចធំច្បាស់ជាធ្លាប់មានបទពិសោធន៍ឱ្យតែដល់ថ្ងៃសម្រាកចុងសប្ដាហ៍ ទ័លគំនិតមិនដឹងថាត្រូវនាំកូនៗទៅលេងនៅទីណាដើម្បីបង្កើតប្រាជ្ញាស្មារតី ការលូតលាស់ និងពង្រីកសកម្មភាពសង្គមរបស់ក្មេង។

ដំណឹងល្អគឺថា នៅចុងសប្ដាហ៍ថ្ងៃទី ១៧-១៨-១៩ និងថ្ងៃទី ២៤-២៥-២៦ ខែមីនា លោកអ្នកអាចនាំមនុស្សជាទីស្រឡាញ់មកទស្សនាពិព័រណ៍គ្រួសារចុងសប្តាហ៍ (FAMFAIR) នៅសណ្ឋាគារកាំបូឌីយ៉ាណា ហើយរីករាយជាមួយអាហារ ល្បែងកម្សាន្ត និងសកម្មភាពសម្រាប់យុវវ័យ មនុស្សពេញវ័យ និងក្រុមគ្រួសារទាំងមូល។

គោលបំណងនៃពិព័រណ៍គ្រួសារចុងសប្តាហ៍ គឺដើម្បីផ្តល់ជូនដល់មនុស្សគ្រប់វ័យ ចាស់ក្មេង ជំទង់ និងក្រុមគ្រួសារជាមួយនឹងកុមារនូវឱកាសរីករាយនឹងការសម្រាកលម្ហែកាយចុងសប្តាហ៍នៅកណ្តាលទីក្រុងព័ទ្ធដោយរុក្ខជាតិបៃតង និងដើមឈើជុំវិញឧទ្យាន។

ទីតាំងនៅសណ្ឋាគារកាំបូឌីយ៉ាណា មានកន្លែងអង្គុយសមរម្យ និងងាយស្រួលក្នុងការចតរថយន្តផងដែរ។

លោកអ្នកសាកល្បងអាហារបែបលោកខាងលិច និងអាស៊ីជាច្រើនប្រភេទ ហើយរីករាយនឹងសកម្មភាពសប្បាយៗជាមួយសួនកុមារ សួនសត្វសម្រាប់ចិញ្ចឹមសត្វ ប្រាសាទពោងខ្យល់សម្រាប់លោតលេង និងស្លាយ ត្លុក គំនូរមុខ ជិះសេះ កូនសេះ សកម្មភាពសិល្បៈ សិប្បកម្ម តន្ត្រី និងការកម្សាន្តជាច្រើនទៀត។

ពិព័រណ៍គ្រួសារចុងសប្តាហ៍ FAMFAIR ក៏ជាកម្មវិធីសង្គម CSR Charity Family Fair Weekend Fair ដោយគាំទ្រដល់តម្រូវការរបស់អង្គការ Little Hearts (LHO) ដែលជាមណ្ឌលកុមារកំព្រាសម្រាប់កុមារដែលជួបការលំបាក។

អង្គការ LHO ដែលធ្វើកិច្ចការផ្តល់ឱ្យក្មេងកំព្រានូវជម្រកនៃក្តីស្រឡាញ់ ការមើលថែគ្រប់តម្រូវការរបស់ពួកគេ រាប់ចាប់ពីការថែទាំសុខភាព ម្ហូបអាហារ សៀវភៅដែលមានការអប់រំល្អ នឹងដឹងគុណបំផុតប្រសិនបើក្រុមហ៊ុន ឬបុគ្គលណាម្នាក់អាចបរិច្ចាគរបស់ប្រើប្រាស់រួចដូចជា សៀវភៅ សម្ភារៈសិក្សា ស្បែកជើង កុំព្យូទ័រយួរដៃចាស់ៗ អាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ កង់ ឱសថ និងសម្លៀកបំពាក់។

អ្នកអាចចូលរួមក្នុងការតាំងពិព័រណ៍នេះដោយទូរស័ព្ទទៅលេខ (069) 945 966 ឬអ្នកអាចនាំយកវត្ថុដែលបានបរិច្ចាគរបស់អ្នកទៅកាន់ពិព័រណ៍ FAMFAIR ដោយសារការបរិច្ចាគរបស់អ្នកនឹងធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតកុមារកំព្រា។

ពិព័រណ៍គ្រួសារចុងសប្តាហ៍ (FAMFAIR) នៅសណ្ឋាគារកាំបូឌីយ៉ាណា វេលាម៉ោង ៥ល្ងាច ដល់ ៩យប់ នៅថ្ងៃសុក្រ និងពីម៉ោង ១១ព្រឹក ដល់ម៉ោង ៩ល្ងាច នៅថ្ងៃសៅរ៍ និងអាទិត្យ។ សូមរីករាយចូលរួមទាំងអស់គ្នា!

ព័ត៌មានបន្ថែមមាននៅ Facebook Engage Cambodia