ដំណឹងល្អ! មេធំ​អង្គការសុខភាពពិភពលោក WHO ថាជំងឺរាតត្បាតកូវីដ១៩ នឹងបញ្ចប់នៅក្នុងឆ្នាំនេះហើយ

  • 2023-03-15 03:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus​ បាននិយាយថា លោកសង្ឃឹមថាជំងឺរាតត្បាតកូវីដ១៩ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ នេះ។

បើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់អង្គការ WHO លោក Ghebreyesus បាននិយាយថា៖ "ចំនួនអ្នកស្លាប់ដែលបានរាយការណ៍ប្រចាំសប្តាហ៍ គឺមានចំនួនទាបជាងពេលដែលយើងប្រើពាក្យថាវាជា ជំងឺរាតត្បាត ជាលើកដំបូងកាលពី ៣ឆ្នាំមុន។

ភាពប្រសើរឡើង គឺមានសារៈសំខាន់ណាស់។ ខ្ញុំជឿជាក់ថា នៅចំណុចណាមួយនៅក្នុងឆ្នាំនេះ យើងនឹងអាចនិយាយបានថា ជំងឺកូវីដ១៩ ត្រូវបានបញ្ចប់ ដែលវាជាគ្រាអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ និងជាជំងឺរាតត្បាត" ។ លោកបាននិយាយថា មនុស្សគ្រប់រូបត្រូវតែរៀនអំពីមេរៀនពីជំងឺរាតត្បាតនេះ៕

អត្ថបទថ្មី