ក្រៅពី iPhone, iWatch និង​ ​iMac! ឆ្នាំនេះ Apple នឹង​បញ្ចេញ​ឧបករណ៍ថ្មីសន្លាងមិនធ្លាប់មាន​មួយទៀត

  • 2023-03-15 02:56:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំងពីដើមមក​ Apple មិនដែល​បង្ហើបអ្វីទាល់តែសោះ​នូវផលិតផលថ្មីៗ​របស់ខ្លួន ដែលគ្រោងនឹងបញ្ចេញ។ ឆ្នាំ២០២៣នេះ ក៏ដូចគ្នាដែរ Apple ក៏មិនទម្លាយ ឬបង្ហាញតម្រុយអ្វីឡើយ ប៉ុន្តែបើ​តាមរយៈព័ត៌មានចចាមអារាម ការលេចធ្លាយ និង​រូបគំនូរ​​នៅលើអនឡាញ អាចបញ្ជាក់ប្រាប់យើង​ឱ្យបានដឹងថា ​Apple នឹង​អាចបញ្ចេញ​ផលិតផលថ្មីសន្លាង​បំផុតរបស់ខ្លួននោះគឺ កាស AR/VR។

ប្រភព​ពី Bloomberg បាន​បង្ហាញ​ឱ្យដឹងថា ឧបករណ៍ AR (Augmented Reality) នឹង​នាំ​មនុស្ស​ទៅកាន់ពិភពដូចការពិត​ ស្រដៀង​នឹង​ហ្គេម​ស្មាតហ្វូន Pokemon Go។ ចំណែកឧបករណ៍ VR (Virtual Reality) អាច​ឱ្យមនុស្ស​​មើលឃើញ​ទិដ្ឋភាពក្រាហ្វិក ៣៦០ដឺក្រេ ដូចហ្នឹង Meta Quest 2 ដែរ។

យ៉ាងណាមិញ ឧបករណ៍​នេះ​ត្រូវបានរំពឹងថា នឹងមានតម្លៃថ្លៃខ្លាំងរហូតដល់ ៣ពាន់ដុល្លារ​ឯណោះ ហើយរត់​នៅលើ software ថ្មី និងដំណើរការដោយ​ឈីបជំនាន់ក្រោយបំផុត M2 របស់ Apple។

គួរកត់សម្គាល់ដែរថា ក្នុងឆ្នាំ​២០២៣​នេះ Apple នឹង​ប្រកាស​ចេញស៊េរី iPhone 15, iWatch 9, New iMac, Mac Pro with M2 Ultra និង MacBook Air 15-inch៕

អត្ថបទ៖ សំភី