មួយក្នុងចំណោមប្រតិបត្តិករទូរគមនាគមន៍ចំនួន ២៧៤ សែលកាតឈ្នះ​ពានរង្វាន់ Global Rising Star Award ពី Opensignal

  • 2023-03-17 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីការប្រារព្ធខួប២៥ឆ្នាំរបស់ខ្លួនរួចមកប្រតិបត្តិករទូរគមនាគមន៍ខ្មែរតែមួយគត់នៅលើទីផ្សារគឺក្រុមហ៊ុនសែលកាតដែលជាក្រុមហ៊ុនមួយរបស់រ៉ូយ៉ាល់គ្រុបបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតដោយបានឈ្នះពានរង្វាន់ Global Rising Star Awards 2023 ពីក្រុមហ៊ុនវិភាគឯករាជ្យដ៏ល្បីល្បាញនៅលើពិភពលោកគឺ Opensignal។

ពានរង្វាន់ Global Rising Star Awards 2023 គឺជាពានរង្វាន់ដែលធ្វើការជ្រើសរើសអ្នកឈ្នះដោយវាយតម្លៃទៅលើប្រតិបត្តិករកំពូលទាំង៣០ជុំវិញពិភពលោកដែលអ្នកប្រើប្រាស់បានឃើញនូវភាគរយនៃការកែលម្អច្រើនបំផុតលើបទពិសោធបណ្ដាញសេវាទូរស័ព្ទចល័តក្នុងឆ្នាំចុងក្រោយនេះក៏ដូចជាចូលរួមអបអរសាទរដល់ប្រតិបត្តិករដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការកែលម្អបទពិសោធសម្រាប់អ្នកប្រើប្រាស់ក្នុងរយៈពេលដ៏ខ្លី។

ចេញពីពានរង្វាន់ Global Rising Star Awards 2023 សម្រាប់បទពិសោធន៍ល្បឿនដោនឡូត – ដែលមានភាពប្រសើរឡើងបំផុតពីមួយឆ្នាំទៅមួយឆ្នាំសែលកាតស្ថិតក្នុងលំដាប់កំពូលទាំង៣០ដែលមានល្បឿនដោនឡូតកើនឡើងសរុបជាមធ្យម៥១.៤ភាគរយរវាង H2 ២០២១ និង H2 ២០២២។ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង៣០មានតែពានរង្វាន់ Global Rising Starsចំនួន១២ប៉ុណ្ណោះដែលត្រូវបានផ្ដល់ឲ្យក្រុមហ៊ុនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សែលកាត ជាក្រុមហ៊ុនមួយក្នុងចំណោចក្រុមហ៊ុនទាំងនោះ។ ជាមួយនឹងពិន្ទុធ្វើឱ្យប្រសើរឡើង៥១.៤ភាគរយរបស់ខ្លួនសែលកាតបានបង្ហាញពីការកើនឡើងភាគរយខ្ពស់លើល្បឿន ដោនឡូតច្រើនជាងក្រុមហ៊ុន Hot Mobile ពីប្រទេសអ៊ីស្រាអែល, Cellcom ពីប្រទេសអ៊ីស្រាអែល, Ufone ពីប្រទេសប៉ាគីស្ថាន, Claro ពីប្រទេសព័រតូរីកូ, Zong ពីប្រទេសប៉ាគីស្ថាន, Pelephone ពីប្រទេសអ៊ីស្រាអែល, Chunghwa ពីប្រទេសតៃវ៉ាន់និងTelemachពីប្រទេសក្រូអាត។

ការឈ្នះពានរង្វាន់ Opensignal Rising Star 2023 គឺជាលើកទីមួយហើយដែលសែលកាតទទួលបានពានរង្វាន់ Global Mobile Network Experience Awards សម្រាប់បទពិសោធន៍ល្បឿដោនឡូតពីOpensignal ហើយត្រូវបានសន្មតថាជាគំនិតផ្តួចផ្តើមដែលបង្កើតថាមពលឡើងវិញរបស់ម៉ាកយីហោឆ្ពោះទៅរកការបង្កើនប្រសិទ្ធភាពនៃបណ្ដាញ។

លោកSimon Perkinsនាយកប្រតិបត្តិរបស់សែលកាត មានប្រសាសន៍ថា៖ “យើងមានសេចក្ដីរីភើបរីករាយជាខ្លាំងក្នុងការទទួលពានរង្វាន់នេះសម្រាប់សែលកាត។ រឿងមួយគឺថាជាការទទួលស្គាល់ថា្នក់ជាតិ និងមួយវិញទៀតគឺត្រូវបានធៀបទៅនឹងប្រតិបត្តិករផ្សេងទៀតលើពិភពលោក។យើងក៏ត្រូវបានរាប់ថាជាក្រុមហ៊ុនជាកំពូលទាំង៣០ដែលមានការរីកចម្រើនបំផុត។ដើម្បីត្រូវបានចុះបញ្ជីនៅក្នុងកម្មវិធី Opensignal Global Rising Star Awards 2023 សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវបទពិសោធល្បឿនដោនឡូតជាមួយនឹងប្រតិបត្តិករសកលធំៗមួយចំនួនដូចជា T-Mobileពីប្រទេសព័រតូរីកូ, Cellcomពីប្រទេសអ៊ីស្រាអែល, Maxis ពីប្រទេសម៉ាឡេស៊ី, STC ពីប្រទេសបារ៉ែនក្នុងចំណោមអ្នកផ្សេងទៀតគឺជាសមិទ្ធិផលដ៏គួរអោយចាប់អារម្មណ៍មួយដែលមិនអាចទៅរួចឡើយប្រសិនបើគ្មានភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Huawei និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកផ្នែកវិស្វកម្មរបស់យើង។យើងមានសេចក្តីសោមនស្សរីករាយដែលត្រូវបានរាប់បញ្ចូលក្នុងចំណោមប្រតិបត្តិករទាំង៣០នេះហើយទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពបំផុតនេះជាផ្នែកនៃបញ្ជីឈ្មោះរង្វាន់របស់សែលកាត”។

ការរួមបញ្ចូលនូវសមិទ្ធិផលបណ្តាញរបស់សែលកាត ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះគឺជាការពង្រឹងផ្នែកហេដ្ឋារចនាសម្ព័ន្ធរួមទាំងទីតាំងសេវាកម្មបន្ថែមក្នុងខេត្តចំនួន១០ដំណោះស្រាយ IBS និង Microcells ដើម្បីបំពេញចន្លោះខ្វះខាតក្នុងតំបន់លំនៅដ្ឋានក្នុងរាជធានីភ្នំពេញនិង"បុរី"ការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីបណ្តាញពេញលេញការដាក់ឲ្យដំណើរការ VoLTE ការធ្វើដំណើរការCarrier Aggregation ពេញលេញនៅក្នុងខេត្តទាំង១៦។

បច្ចុប្បន្នសែលកាតមានពានរង្វាន់និងបណ្ណសរសើរជាង៤០ ចាប់តាំងពីការដាក់ដំណើរការបណ្ដាញ4Gនៅឆ្នាំ២០១៧មកដោយអបអរសាទរសមិទ្ធិផលក្នុងបណ្តាញការច្នៃប្រឌិតផលិតផលយុទ្ធនាការទីផ្សារនិងការអនុវត្តសាជីវកម្ម។ពានរង្វាន់ Opensignal Global Rising Star Award សម្រាប់ល្បឿនដោនឡូតគឺជាកម្មវិធីដ៏មានកិត្យានុភាពបំផុតរបស់ខ្លួនដោយបានពង្រឹងតំណែងរបស់សែលកាតថាមិនត្រឹមតែជាបណ្តាញដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែជាការប្រកួតប្រជែងសកលសម្រាប់ដំណើរការនិងគុណភាពទូរគមនាគមន៍។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី Opensignal Global Mobile Network Experience Awards សូមចូលទៅកាន់៖https://www.opensignal.com/reports/2023/02/global-state-of-the-mobile-network-experience-awards

ពានរង្វាន់ Opensignal - ពានរង្វាន់ Global Mobile Network Experience Awards 2023 ដោយផ្អែកលើការវិភាគឯករាជ្យនៃការវាស់វែងចល័តដែលបានកត់ត្រាក្នុងអំឡុងពេលថ្ងៃទី១ខែកក្កដាដល់ថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១និងឆ្នាំ២០២២ © 2023 Opensignal Limited ។

អំពី សែលកាត

សែលកាតចាប់ដំណើរការនៅឆ្នាំ១៩៩៧គឺជាប្រតិបត្តិករដែលបម្រើសេវាកម្មយូរជាងគេបំផុតនៅកម្ពុជានិងជាប្រតិបត្តិករដែលមានម្ចាស់ជាជនជាតិខ្មែរ១០០ភាគរយដែលល្បីល្បាញដោយសារប្រវត្តិដ៏យូរលង់នៃការច្នៃប្រឌិតដំបូងទៅកាន់ទីផ្សារសេវាកម្មអតិថិជនឆ្នើមនិងបណ្តាញទូរស័ព្ទចល័តលឿននិងគួរឱ្យទុកចិត្តបំផុត។ចាត់ទុកជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជាសេវាសែលកាតមានអតិថិជនជាង៤លាននាក់ជាមួយនឹងការគ្របដណ្តប់ទូទាំងប្រទេសនិងបណ្តាញចែកចាយដ៏ធំទូលាយ។

ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅរកការផ្តល់នូវការតភ្ជាប់សម្រាប់ទាំងអស់គ្នានិងលើកកម្ពស់របៀបដែលអតិថិជនរស់នៅធ្វើការនិងកម្សាន្តផលប័ត្ររបស់សែលកាតនៅតែបន្តពង្រីកដើម្បីសម្រួលនិងកសាងសហគមន៍ហ្គេមនិងកីឡាអេឡិចត្រូនិចផ្តល់សេវាកម្មកម្សាន្តបែបឌីជីថលដើម្បីដោះស្រាយតម្រូវការសម្រាប់ពេលវេលាជាក់ស្តែងនិងមាតិកាកំពុងមានតម្រូវការព្រមទាំងផ្តល់ជូននូវដំណោះស្រាយសហគ្រាសប្រកបដោយភាពច្នៃប្រឌិតនិងស៊ីជម្រៅដើម្បីគាំទ្រដល់អាជីវកម្មនានា។

សែលកាតនៅតែឈរឈ្មោះជាប្រតិបត្តិករដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជាជាមួយនឹងការទទួលពានរង្វាន់ច្រើនជាង៤០ទាំងក្នុងតំបន់និងសកលលោក។

អំពី Huawei

Huawei គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកដែលផ្តល់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង (ICT) និងឧបករណ៍ឆ្លាតវៃ។បេសកកម្មរបស់ក្រុមហ៊ុន Huawei គឺនាំយកឌីជីថលទៅកាន់មនុស្សគ្រប់រូបគេហដ្ឋាននិងអង្គការសម្រាប់ពិភពលោកដែលមានភាពវៃឆ្លាតនិងតភ្ជាប់យ៉ាងពេញលេញ។ត្រង់ចំណុចនេះយើងនឹងជំរុញការតភ្ជាប់គ្រប់ទីកន្លែងនិងលើកកម្ពស់ការចូលប្រើបណ្តាញស្មើៗគ្នាដើម្បីដាក់មូលដ្ឋានគ្រឹះសម្រាប់ពិភពឆ្លាតវៃផ្ដល់ជូនថាមពលបច្ចេកទេសកុំព្យូទ័រដែលចម្រុះក្នុងការបញ្ចូនក្លោដនិងភាពភាពឆ្លាតវ័យប្រកបដោយសព្វដ្ឋភាព កសាងវេទិការឌីជីថលប្រកបដោយថាមពលដើម្បីជួយដល់ឧស្សាហកម្មនិងអង្គការទាំងអស់ឱ្យកាន់តែមានភាពរហ័សរហួនប្រសិទ្ធភាពនិងថាមវន្តកំណត់បទពិសោធន៍អ្នកប្រើប្រាស់ឡើងវិញជាមួយ AI ដោយផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ផ្ទាល់ខ្លួននិងឆ្លាតវៃជាងនៅគ្រប់កាលៈទេសៈទាំងអស់។

អំពី Opensignal

Opensignal គឺជាក្រុមហ៊ុនឈានមុខគេលើសកលលោកនៃការយល់ដឹងឯករាជ្យនិងទិន្នន័យរួមបញ្ចូលបទពិសោធន៍បណ្តាញនិងដំណើរការទីផ្សារនៅទូទាំងប្រតិបត្តិករ converged, wireless និង broadband ។វិធីសាស្រ្តរួមដែលផ្តោតលើអតិថិជនរបស់យើងអនុញ្ញាតឱ្យអ្នកផ្តល់សេវាទំនាក់ទំនងកែលម្អបណ្តាញរបស់ពួកគេនិងបង្កើនប្រសិទ្ធភាពពាណិជ្ជកម្ម។

នៅក្នុងពិភពលោកដែលសេវាកម្មតភ្ជាប់លែងត្រូវបានវិនិច្ឆ័យដោយការធ្វើតេស្តវិស្វកម្មនៃល្បឿននិងការគ្របដណ្តប់យើងផ្តោតលើបទពិសោធន៍ជាក់ស្តែង។យើងវាស់ស្ទង់បទពិសោធន៍បណ្តាញដែលអ្នកប្រើប្រាស់ទទួលបានក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេផ្ដើមការរុករកតាមអ៊ីនធឺណិតរហូតដល់ការបើកវីដេអូនិងការលេងហ្គេមអនឡាញច្រើន។

បទពិសោធន៍បណ្តាញជាការពិតជាក់ស្ដែងណាស់គឺជាកត្តាមួយដែលមានឥទ្ធិពលលើជម្រើសរបស់អតិថិជន។

ទិន្នន័យទីផ្សាររបស់យើងបង្ហាញពីជម្រើសប្រចាំថ្ងៃដែលពួកគេបង្ហាញពីអ្វីដែលពិតជាសំខាន់ចំពោះពួកគេនិងផលប៉ះពាល់លើអ្នកប្រើប្រាស់ទាំងអស់នៅក្នុងទីផ្សារ។