Barca គម្លាត​១២​ពិន្ទុ​លើ​កំពូល​តារាង ក្រោយ​ឈ្នះ Real ក្នុង​ជំនួប El Clasico

  • 2023-03-20 02:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Franck Kessie រក​បាន​គ្រាប់​ចុង​ម៉ោង​​ជួយ Barcelona យក​ឈ្នះ Real Madrid ឡើង​គម្លាត​១២​ពិន្ទុ​​ឈរ​កំពូល​តារាង La Liga កាល​ពី​យប់​មិញ។

ក្នុង​ការ​ប្រកួត​ដែល​គេ​ឲ្យ​ឈ្មោះ​ថា El Clasico ក្រុម​ភ្ញៀវ Madrid ជា​អ្នក​រក​បាន​គ្រាប់​នាំ​មុខ​មុន​ នៅ​នាទី​ទី​៩ ក្រោយ​ពេល​ខ្សែ​ការពារ Ronald Araujo របស់ Barca ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។ មុន​បញ្ចប់​វគ្គ​ទី​មួយ​ ខ្សែ​ការពារ Sergi Roberto រក​បាន​គ្រាប់​តាម​ស្មើ​វិញ​ឲ្យ Barcelona បន្ទាប់​ពី​មិត្តរួម​ក្រុម Raphinha ព្យាយាម​មិន​បាន​សម្រេច។

ខ្សែ​បម្រើ​ប្រយុទ្ធ Marco Asensio ទាត់​បញ្ចូល​ទី​នៅ​នាទី​៨១​ ប៉ុន្តែ​អាជ្ញាកណ្ដាល​សម្រេច​​មិន​ឲ្យ​វិញ​​ក្រោយ​ពិនិត្យ VAR ឃើញ​ថា Offside។ ការ​ប្រកួត​ឈាន​ដល់​នាទី​៩០+២ ទៅ​ហើយ Kessie រក​បាន​គ្រាប់​ជ័យជម្នះ​ឲ្យ​ Barca ជួយ​ក្រុម​បាន​៣​ពិន្ទុ​ដ៏​មាន​សារៈសំខាន់។

ការ​ឈ្នះ​នេះ Barca បន្ត​ឈរ​លេខ​មួយ​ក្នុង​តារាង La Liga មាន​​៦៨​ពិន្ទុ ខណៈ Real Madrid នៅ​លេខ​ពីរ​​មាន​៥៦​ពិន្ទុ ឯ Atl Madrid នៅ​លេខ​បី​មាន​៥១​ពិន្ទុ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី