ដកថយសកម្មភាពវប្បធម៌នៅសៀមរាប ទ្រី ដាណា បើកកម្មវិធីវប្បធម៌ធំមួយទៀតនៅភ្នំពេញ
- 2023-03-20 08:57:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដកថយសកម្មភាពវប្បធម៌នៅសៀមរាប ទ្រី ដាណា បើកកម្មវិធីវប្បធម៌ធំមួយទៀតនៅភ្នំពេញ
ចន្លោះមិនឃើញ
ក្រោយពីបានប្រកាសដកខ្លួនធ្វើជាម្ចាស់រឿងចំកម្មវិធីវប្បធម៌មួយនៅខេត្តសៀមរាបដើម្បី ព្រឹកមិញនេះ ជំទាវឧកញ៉ា ទី្រ ដាណា បានបើកកម្មវិធីវប្បធម៌ដ៏ធំមួយផ្សេងទៀតនៅភ្នំពេញ។
នោះគឺកម្មវិធីសង្រ្កាន្តដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ ២០២៣ ក៏ដូចជាអបអរកម្មវិធីសង្ក្រាន្ត ដែលឆ្នាំនេះត្រូវគម្រប់ ១០ឆ្នាំ។ សង្ក្រាន្តនេះត្រូវបានដាក់ឈ្មោះថា "សង្ក្រាន្ត NNP” ដែលបានប្រមូលមនុស្សស្ទើរគ្រប់ទម្រង់នៃសិល្បៈ វប្បធម៌ខ្មែរ មានដូចជា របាំក្ងោកប៉ៃលិន របាំជូនពរជាដើម។ មិនត្រឹមប៉ុណ្ណឹង ក៏នៅមានក្រុមក្បាច់គុនល្បុកតោ គុនខ្មែរ ជាច្រើននាក់បានចូលរួម សុទ្ធសឹងជាកីឡាករល្បីៗ មានដូចជា ព្រំ សំណាង ឈឿន ល្វៃ មឿន សុខហ៊ុច អេលីត សាន់ អេលីត ភក្ដី តាញ់ មករាជាដើម។
នេះព្រឹត្តិការណ៍កម្របំផុតសម្រាប់ក្រុមកីឡាគុនខ្មែរ។ កីឡាករ ព្រំ សំណាង ដែលកំពុងមានប្រជាប្រិយភាពបានឲ្យដឹងថា ខុសពីសិល្បករ កីឡាករ ពិសេសកីឡាករគុនខ្មែរ គឺកម្របានចេញមុខណាស់។ ដូច្នេះហើយ ក្នុងនាមកីឡាករគុនខ្មែរម្នាក់ លោកមានក្ដីរីករាយណាស់ចំពោះឱកាសនេះ ដោយបានជួបកីឡាកររួមអាជីព និងសិល្បករជាច្រើននាក់ទៀត។
លោកសង្ឃឹមថា កីឡាករគុនខ្មែរ នឹងកាន់ទទួលបានការឲ្យតម្លៃ និងទទួលឱកាសល្អៗដូចគ្នានេះបន្តបន្ទាប់នាពេលខាងមុខ។
ថ្លែងនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ជំទាវឧកញ៉ា ទ្រី ដាណា បានលើកឡើងថា គោលបំណងនៃការរៀបចំកម្មវិធីវប្បធម៌ដ៏ធំនេះ គឺដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នាពេលខាងមុខ ជាមួយក៏លោកជំទាវ ក៏មានចេតនាជួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌ និងកីឡាខ្មែរថែមទៀត ពិសេសកីឡាគុនខ្មែរ។
“ប្រសិនបើឆ្នាំនេះ ទទួលបានការគាំទ្រច្រើន ខ្ញុំនឹងធ្វើសង្ក្រាន្តនេះជារៀងរាល់ឆ្នាំ ទោះត្រូវចំណាយប៉ុន្មានសែនដុល្លារក៏ដោយ គឺខ្ញុំនឹងធ្វើជារៀងរាល់ឆ្នាំ ប្រសិនបើមានការគាំទ្រខ្លាំង!”។ ទ្រី ដាណា បន្ថែម។ “សង្ក្រាន្ត NNP” នឹងបើកដំណើរផ្លូវការចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៤-២៥-២៦ មីនា នៅបរិវេណមុខស្ថានីយទូរទស្សន៍ភីអិនអិន ចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង ១២យប់៕