អ្នកនៅភ្នំពេញ ជិះលើស្ពាន​អាកាសនេះ​រាល់ដងមើលទៅធម្មតាៗ តែបើថតពីក្រោម​ស្ពាន​បែបនេះវិញ ស្អាតខ្លាំងណាស់

  • 2023-03-21 02:58:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ប៉ុន្មានសន្លឹក​ដែលត្រូវបាន​បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញ​ទិដ្ឋភាព​នៅខាងក្រោមស្ពាន​អាកាសស្ទឹងមានជ័យ គឺស្អាតប្លែកភ្នែកខ្លាំងណាស់ ខុសគ្នា​ដាច់ទាំងស្រុង​ដែល​យើង​ជិះនៅលើស្ពាន​អាកាសនេះ ហើយ​ស្មានតែនៅស្រុកគេទៀតផង។

រូបភាព​ទាំងនេះ ត្រូវបានបង្ហោះដោយ​ផេក «សាលាសង្កាត់​ស្ទឹង​មានជ័យ» កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២៣ ដោយ​បានសរសេរថា៖

«អង្គុយនឹកឃើញកាលពីអតីតកាល ២០ឆ្នាំមុនតំបន់ស្ទឹងមានជ័យ ខុសគ្នាឆ្ងាយណាស់ ។ បច្ចុប្បន្ន រយៈប៉ុន្មានឆ្នាំចុងក្រោយនេះ សមិទ្ធិផល រួមនិងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ សមិទ្ធផលដ៏ស្កឹមស្កៃ ស្ពានអាកាសស្ទឹងមានជ័យ ខ្វាត់ខ្វែង មានទាំងលើអាកាស និងក្រោមដី អមដោយភ្លើងបំភ្លឺ និង សួនហាត់ប្រាណ ដ៏ស្រស់ស្អាត។ ចំណែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ២១៧ (ព្រះមុនីរ៉េត )អមដោយ ភ្លើងបំភ្លឺ និងសួនច្បារ ប្រឡាយស្ទឹងមានជ័យ អមដោយភ្លើងបំភ្លឺ និងលំនៅយ៉ាងស្រស់ស្អាត អាគារខ្ពស់ៗ ផ្សារទំនើប វត្តអារាម សាលារៀនរដ្ឋ និងឯកជន ផ្លូវបេតុង ប្រព័ន្ធលូ បរិស្ថាន និងអនាម័យ ចំណែកឯ ជីវភាព មុខរបរ ប្រចាំថ្ងៃ ល្អប្រសើរ ដោយមើលឃើញនិងភ្នែក នៅតាមដងវិថីតូចធំ ពោពេញទៅដោយ យានជំនិះ គ្រប់ប្រភេទ ។ ការរៀបរាប់តែមួយជ្រុងប៉ុណ្ណោះ មូលហេតុ ប្រជាពលរដ្ឋ បានដឹងបានឃើញ រួចអស់ទៅហើយ»៕

អត្ថបទ៖ សំភី