ចូលឆ្នាំ​អត់បាន​ទៅណាឆ្ងាយ! នេះៗ សង្ក្រាន្ត​វត្តភ្នំ​ត្រៀម​ទទួលបងប្អូនមក​​លេង​កម្សាន្ត​

  • 2023-03-21 07:03:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនខុសគ្នា​ពីបណ្តា​ខេត្ត​ដទៃ​នោះទេ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ត្រៀម​រៀបចំ «សង្ក្រាន្ត​វត្តភ្នំ» នៅ​រមណីយដ្ឋានប្រវត្តិសាស្រ្ត​វត្តភ្នំ ដើម្បីចូលរួម​អបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិ ឆ្នាំ​២០២៣។

បើតាម​ការបញ្ជាក់​របស់​លោក ជុំ វុឌ្ឍី ប្រធាន​មន្ទីរ​វប្បធម៌ ​និងវិចិត្រសិល្បៈ​រាជធានីភ្នំពេញ ទៅកាន់​ BTV បាន​ឱ្យដឹងថា ស្ថាប័នខ្លួន​បាន​ត្រៀម​រៀបចំ​ទទួលទេវតា​ នៅថ្ងៃចូលឆ្នាំខ្មែរ នៅរមណីយដ្ឋានវត្តភ្នំ ហើយទន្ទឹមនឹងនោះ ក៏បានត្រៀម​រៀបចំ​សង្ក្រាន្ត​វត្តភ្នំ រយៈពេល​៣ថ្ងៃ សម្រាប់ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិផងដែរ។

លោកបន្តថា ក្នុងកម្មវិធីសង្ក្រាន្ត​វត្តភ្នំនេះ គឺមាន​រៀបចំ​ការលេងល្បែង​ប្រជាប្រិយ ការសម្តែងរបាំត្រុដិ ការប្រគំតន្រ្តី​ និង​ស្រង់ព្រះ​ជាដើម ទៅតាមថ្ងៃចូលឆ្នាំទីមួយ ថ្ងៃទីពីរ និងថ្ងៃទីបី។ ជាមួយគ្នានេះ នៅ​បរិវេណវត្តភ្នំ ក៏នឹង​ត្រូវបានកែលម្អថ្មី​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី