បឹងលំកុដ! បឹងធម្មជាតិកើតចេញពីបន្ទុះភ្នំភ្លើង ដ៏ស្រស់ត្រកាល ភ្ញៀវទេសចរ​កម្រទៅដល់

  • 2023-03-22 06:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បឹងលំកុដ ជាបឹងធម្មជាតិមួយដ៏ស្រស់ត្រកាលហ៊ុមទ័ព្ធជុំវិញទៅដោយផ្ទាំងថ្មធំៗ មានម្លប់ត្រឈឹងត្រឈៃ កើតចេញពីបន្ទុះភ្នំភ្លើងមានទំហំ២៥ហិកតា ជំរៅប្រមាណជា៦០ម៉ែត្រ និងមានទីតាំងស្ថិតនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ចំងាយប្រហែល៥៤ គីឡូ ម៉ែត្រ ពីក្រុងបានលុង។

លក្ខណៈអេកូឡូហ្ស៊ីរបស់បឹងលំកុដដូចបឹងយក្សឡោមដែរ មាត់បឹងមានសណ្ឋានដូចរូបបេះដូង ហើយហ៊ុមទ័ព្ធជុំវិញទៅដោយផ្ទាំងថ្មធំៗ ភ្ញៀវទេសចរនឹង បំភ្លេចមិនបាននូវសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៃបឹង អមជាមួយទេសភាពស្រស់ត្រកាល ព្រៃព្រឹកក្សាធម្មជាតិពណ៍បៃតងសមស្របនឹងអាកាសធាតុអំណោយផលដ៏សែនត្រជាក់ស្រស់ស្រាយគួរជាទីមនោរម្យសម្រាប់ ភ្ញៀវទេសចរដែលលោកចូលចិត្តបែបធម្មជាតិ ឮសំឡេងសត្វយំចេបៗ ជាទីឋានលម្ហែ ដ៏ស្ងប់ស្ងាត់ហាក់បីដូចជាអនុស្សាវរីយ៍ដែលមិនអាចភ្លេចបានភ្លេច អស់នូវទុក្ខកង្វល់។

បើយោងទៅតាមប្រសាសន៍របស់លោក លោក ម៉ា វិចិត្រ អភិបាលនៃគណៈអភិបាលស្រុក អូរយ៉ា ដាវ បានឱ្យដឹងថា លំកុដនៅ ក្នុងខេត្តរតនគិរីនេះ ជាតំបន់រមណីយដ្ឋានដែលមានសក្តានុពលធំធេង ព្រោះវាប្រមូលផ្តុំដោយសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ និងទេស ចរណ៍ផ្សងព្រេងដែលមានការទាក់ទាញសម្រាប់ភ្ញៀវ ទេស ចរជាតិ និងអន្តរជាតិ។« បឹងលំកុដ ឃើញមានសក្ដានុពលល្អ មានទេស ភាពស្រស់ស្អាតបែបធម្មជាតិ ហើយនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យ ខ្ញុំចូលទៅលេងឃើញមានច្រើន តែបច្ចុប្បន្ននៅក្នុងបរិបទកូវីដ-១៩ ភាគច្រើនគឺភ្ញៀវជាតិ »។

សូមបញ្ជាក់ថា បឹងលំកុដ ជាបឹងធម្មជាតិដ៏ស្រស់ត្រកាល ស្ថិតនៅលើតំបន់ខ្ពង់រាប និងជួរភ្នំដែលគ្របដណ្តប់ដោយព្រៃត្រូពិច មានពណ៌បៃតងជានិច្ច ។ បឹងលំកុដមានដើមឈើទ្រេតជាច្រើន ហាក់បី ដូចជាចង់ដួលរលំទៅលើផ្ទៃទឹកបឹងដ៏ថ្លាពណ៌ខៀវស្រងាត់ ។ បឹងនេះ កើតឡើងពីបន្ទុះភ្នំភ្លើង បានផ្តល់ជាសំបុកមច្ឆជាតិតូចធំជាច្រើនប្រភេទ ។ បឹងនេះ គឺជាកន្លែងរស់នៅដ៏សុខសាន្តរបស់ជនជាតិដើមភាគតិចទំពួន ព្នង និងជនជាតិឡាវ ៕

កែសម្រួល៖ សៀនហួរ