កាន់តែក្តៅ! ឯម រៀម អាចបាក់ទឹកចិត្តហើយគិតខ្លី ព្រោះនៅតែមានអ្នកគំគួន នឹងញុះញង់ ជាបន្តបន្ទាប់
- 2023-03-22 05:03:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែក្តៅ! ឯម រៀម អាចបាក់ទឹកចិត្តហើយគិតខ្លី ព្រោះនៅតែមានអ្នកគំគួន នឹងញុះញង់ ជាបន្តបន្ទាប់
ចន្លោះមិនឃើញ
ត្រឹមពេលប៉ុន្មានថ្ងៃមកនេះ នៅមិនទាន់ចប់នោះទេ រឿងរ៉ាវជុំវិញឈុតរបស់អ្នកច្នៃម៉ូតលោក ឯម រៀម ដែលបានស្លៀកនៅលើឆាកPMA ២០២៣ កន្លងទៅ រហូតធ្វើឲ្យលោកបញ្ចេញអារម្មណ៏ចេញមក ធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងគ្រប់គ្នា។
នៅមុននេះបន្តិច បណ្ឌិតច្នៃម៉ូតលោក ឯម រៀម បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដោយបានបញ្ជាក់ថា «ខ្ញុំនៅតែឆ្ងល់ហេតុអ្វីតាមព្យាបាទអ្នកដែលគាំទ្រ និងការពារខ្ញុំ នេះសបញ្ជាក់ថាមិនមែនរិះគន់ក្នុងន័យស្ថានាទេ គឺក្នុងន័យគំគួន និងញុះញង់ ថាមិនត្រូវខ្ញុំអាចបាក់ទឹកចិត្ត ហើយគិតខ្លី ព្រោះការអត់ធ្មត់ និងភាពរឹងមាំរបស់ខ្ញុំគឺមានកំរិត ថាមិនត្រូវ ខ្ញុំអាចគិតខ្លី ហើយសូមផ្តាំបងប្អូនថា បើខ្ញុំយ៉ាងណាគឺពួកគាត់នេះហើយ និងសូមអោយមានច្បាប់ ចំពោះអ្នកដែលរិះគន់តាមអារម្មណ៏ ដោយគ្មានការសឹក្សាពិចារណា»។
គិតមកដល់ពេលនេះ លោក ឯម រៀម ក៏នៅតែទទួលបានមតិគាំទ្រ និងរិះគន់ជាបន្តបន្ទាប់នៅលើបណ្តាញសង្គម រហូតធ្វើឲ្យអ្នកគាំទ្រលោកគ្រប់គ្នា ចូលទៅខមមិនលើកទឹកចិត្ត ឲ្យលោកខំតស៊ូ និងរឹងមាំបន្តទៀត ។