Huawei យកស្មាតហ្វូន​បត់អេក្រង់ Mate X3 ទៅ​ប្រៀបធៀប​ជាមួយ iPhone 14 Pro Max ហើយថា Apple នឹងបាត់បង់ទីផ្សារ

  • 2023-03-24 07:26:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ទើបតែបាន​បញ្ចេញ​ស្មាតហ្វូន​ថ្មីៗរបស់ខ្លួន ក្នុងនោះរួមមានទាំង​ស្មាតហ្វូនបត់អេក្រង់ Mate X3 ដែល​ក្រុមហ៊ុន​មួយនេះ បាន​យក​ទៅប្រៀបធៀប​ជាមួយនឹង iPhone 14 Pro Max។

Huawei ចង់បញ្ជាក់ប្រាប់ពីការប្រៀបធៀប​នេះថា ស្មាតហ្វូន​បត់​អេក្រង់ Mate X3 គឺស្តើងជាង និងស្រាល​ជាង ព្រមទាំងមានអេក្រង់ធំជាង iPhone 14 Pro Max ផងដែរ។ មិនតែប៉ុណ្ណោះ Huawei ក៏បានយកស្មាតហ្វូនថ្មីគឺ P60 ទៅប្រៀបធៀបផងដែរ ដោយអះអាងថា កាមេរ៉ា​ថ្មីរបស់ស្មាតហ្វូន​នេះ នឹងផ្តល់​ពន្លឺច្រើន​ជាង​កាមេរ៉ា iPhone 14 Pro Max ដល់ ១៩១%។ ចំណែកការថតពេលយប់ ក៏ផ្តល់ពន្លឺខ្ពស់ជាង iPhone 14 Pro Max រហូតដល់ ៤៨៨%។

ក្រុមហ៊ុនចិននេះ ក៏​បាន​អះអាងទៀត​ដែរ​ថា Apple នឹង​បាត់បង់​ចំណែក​ទីផ្សារទូរសព្ទ iPhone បន្ទាប់​ពីការចេញទូរសព្ទថ្មីៗ​របស់ Huawei ដោយ​ខ្លួន​នឹង​ក្តោបយកទីផ្សារ​ប្រទេសនានា បើទោះជាអាមេរិក បាន​ដាក់កំហិតមកលើ​ខ្លួន​ក៏ដោយ៕

អត្ថបទ៖ សំភី