Tacoma 2024 កែរាងថ្មី ហើយបំពាក់់​ Hybrid ជាលើកដំបូង

  • 2023-03-27 02:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota ប្រចាំនៅអាមេរិក បាន​បញ្ចេញ​រូបភាព Teaser រថយន្ត Tacoma 2024 ជាលើកដំបូង ដែលបង្ហាញ​ពីការផ្លាស់ប្តូររូបរាង​ថ្មី បន្ទាប់ពីបានរក្សារូបរាងដដែល​រយៈពេលជិត ១០ឆ្នាំមក។

រថយន្ត Tacoma ថ្មីនេះ នឹង​អភិវឌ្ឍលើគ្រោងឆ្អឹង TNGA-F ដូច​នឹង Tundra និង LandCruiser ដែរ។ គេ​ក៏រំពឹងដែរថា Tacoma ជំនាន់ថ្មី នឹង​ប្រើម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ ព្រមទាំង​មាន​ជម្រើសប្រើ Hybrid ជាលើកដំបូង។ របាយការណ៍ខ្លះថា វា​ក៏មានជម្រើស​ប្រើម៉ាស៊ីនទាក់បូចំណុះ ២,៤លីត្រផងដែរ។

រថយន្ត Toyota Tacoma បច្ចុប្បន្ន

យ៉ាងណាក៏ដោយ គេ​មិនច្បាស់ទេថា តើ​រថយន្ត Tacoma ២០២៤ គឺ​ជាប្រភេទរថយន្តអគ្គិសនី ឬយ៉ាងណានោះទេ ព្រោះថា​កាលពីចុងឆ្នាំ​២០២១ Toyota បាន​បញ្ចេញ​គំរូ​រថយន្តអគ្គិសនី​ជាច្រើនម៉ូឌែល ដោយក្នុងនោះរួមមានទាំងភីកអាប់ Tacoma ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម