សប្បាយហ៊ុយដីទៀតហើយ! ប្រពៃណី ប្រណាំងរទេះសាឡីគោប្រចាំខេត្តកំពង់ស្ពឺ នឹងចាប់ផ្ដើមនៅថ្ងៃទី០២ ខាងមុខ

  • 2023-03-28 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោចណាស់រទេះគោជាង៣០នឹងចូលរួមប្រណាំងគ្នានៅទីលានវាលស្រែមួយកន្លែងស្ថិតនៅលើដីឡូត៍ លោកជំទាវ ជិន សុវណ្ណឌី សង្កាត់រការធំ ក្រុងច្បារមន តាមបណ្ដោយ ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៣-៤៤ ទល់មុខស្ថានីយប្រេងឥន្ធនៈ PTT ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ វេលា ម៉ោង ៨:០០នាទីព្រឹក ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០២៣នេះ។

បើតាម ក្រសួង និងស្ថាប័នដែលពាក់ព័ន្ធរៀបចំកម្មវិធីប្រណាំងបានឲ្យដឹងថា បើមិនមានការប្រែប្រួលទេ ឆ្នាំនេះមានគោចំនួន៣៩នឹម(គោធំ២៣នឹម) ចូលរួមប្រណាំងផងដែរ ។ អាស្រ័យហេតុនេះ ដើម្បីចូលរួមលើកទឹកចិត្តនិងលើកកម្ពស់ដល់ប្រជាជនខេត្តកំពង់ស្ពឺ ដែលបាន អភិរក្សនូវប្រពៃណ៏ដ៏ល្អនៃការប្រណាំងរទេះសាឡីគោលឿននេះតាំងពីយូរលង់ណាស់មកហើយ សូមសាធារណជន មេត្តាចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ។

សូមជម្រាបថា ពិធីប្រណាំងរទេះគោដ៏ធំប្រចាំឆ្នាំនេះ ដោយបានការឯកភាពជាគោលការណ៍ពីរដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុងច្បារមន និងសមាគមគោលឿនខេត្តកំពង់ស្ពឺ រៀបចំ ព្រឹត្តិការណ៍ប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៣នេះឡើង ផងដែរ ៕

អត្ថបទដោយ៖ស៊ូ អីន